អារម្ភកថា
ខ្ញុំព្រះករុណា សូមនមស្ការដល់ព្រះពុទ្ធជាទីពឹង ទ្រង់ប្រកបដោយព្រះមហា ករុណា ព្រះអង្គទ្រង់ធ្វើនូវកម្មដែលធ្វើបានដោយកម្រ អស់កាលរាប់ ប្រមាណមិនបាន សូម្បីដោយច្រើនកោដិកប្ប ទ្រង់ដល់នូវសេចក្តីលំបាក ដើម្បី ប្រយោជន៍ដល់សត្វលោក ។ ខ្ញុំព្រះករុណា សូមនមស្ការដល់ព្រះធម៌ដ៏ ប្រសើរ ដែលកម្ចាត់បង់នូវសំណាញ់ គឺកិលេស មានអវិជ្ជាជាដើម ដែល ព្រះពុទ្ធទ្រង់សេពជានិច្ច ដែលសត្វលោក កាលមិនពិចារណាដឹង តែងអន្ទោល ទៅកាន់ភពតូច ភពធំ ។ ខ្ញុំព្រះករុណាសូមនមស្ការដោយសិរសា គឺត្បូង នូវ ព្រះអរិយសង្ឃ ដ៏ប្រកបដោយគុណ មានសីល សមាធិ បញ្ញា វិមុត្តិ និង វិមុត្តិញ្ញាណទស្សនៈជាគោល ជាស្រែបុណ្យរបស់ពួកជន ដែលមានសេចក្តី ត្រូវការដោយកុសល ។ ខ្ញុំព្រះករុណា សូមនមស្ការនូវព្រះរតនត្រ័យ ដែល គួរនមស្ការដោយចំណែកមួយ ដោយប្រការដូចពោលមកនេះ បានហើយនូវ អានិសង្សដ៏ទូលាយ ដែលហូរបញ្ជូនមកមិនដាច់ឯណា ដោយអានុភាពនៃ កុសលផលបុណ្យនោះ ខ្ញុំព្រះករុណាសូមជាអ្នករួចផុតអន្តរាយ ។ ខ្ញុំព្រះករុណា នឹងអាស្រ័យអានុភាពរបស់បុព្វាចារ្យ ពណ៌នាព្រះវិន័យ ឲ្យមិនលាយគ្នា ដែលកាលទ្រទ្រង់ហើយ សាសនារបស់ព្រះពុទ្ធ ដែលទ្រង់ មិនបានតាំងមាំ ( ក្នុងចំណែកបំផុត គឺទិដ្ឋិទាំង ២ ) តែទ្រង់តាំងនៅដោយ ប្រពៃ ( ក្នុងមជ្ឈិមប្បដិបទា ) ដែលប្រតិស្ឋាននៅបាន ។ ពិតហើយ ព្រះវិន័យ នេះ សូម្បីបុព្វាចារ្យអ្នកអង់អាចដែលកម្ចាត់មន្ទិល និងអាសវៈចេញអស់ ហើយដោយទឹក គឺញាណ មានវិជ្ជា និងបដិសម្ភិទាបរិសុទ្ធ ឈ្លាសក្នុងការ ពណ៌នាព្រះសទ្ធម្ម មិនងាយរកអ្នកប្រៀបផ្ទឹម ក្នុងភាពជាអ្នកដុសខាត់បាន ប្រៀបដូចទង់ជ័យរបស់មហាវិហារ បានពណ៌នាទុកដោយន័យដ៏វិចិត្រ ស្រប តាមព្រះសម្ពុទ្ធ