ទុតិយជ្ឈានកថា
ពីរបទថា វិតក្កវិចារានំ វូបសម សេចក្តីថា ព្រោះចូលទៅស្ងប់ ព្រោះឈានកន្លងអង្គទាំង ២ នេះ គឺវិតក្កៈ និងវិចារៈ ។ អធិប្បាយថា ព្រោះវិតក្កៈវិចារៈមិនប្រាកដក្នុងខណៈនៃទុតិយជ្ឈាន ។ គប្បីជ្រាបសន្និដ្ឋានថា ក្នុងបណ្តាបទទាំងពីរនោះ ធម៌ក្នុងបឋមជ្ឈាន ទាំងអស់ មិនមានក្នុងទុតិយជ្ឈាន ព្រោះថា ធម៌ទាំងឡាយ មានផស្សៈជាដើម មានក្នុងបឋមជ្ឈានម្យ៉ាង ក្នុងទុតិយជ្ឈាននេះម្យ៉ាង តែសូម្បីយ៉ាងនោះ ព្រះដ៏មានព្រះភាគក៏ត្រាស់យ៉ាងនេះថា ព្រោះចូលទៅស្ងប់វិតក្កៈវិចារៈ ដើម្បី សម្តែងថា ការសម្រេចឈានដទៃក្រៅអំពីបឋមជ្ឈាន មានទុតិយជ្ឈាន ជាដើម នឹងមានបានព្រោះឈានកន្លងអង្គដែលគ្រោតគ្រាត ។ ក្នុងអធិការនេះ បណ្ឌិតសំដៅយក និយកជ្ឈត្តំ ឈ្មោះថា អជ្ឈត្តំ តែក្នុងគម្ពីរវិភង្គ ព្រះដ៏មានព្រះភាគត្រាស់ទុកត្រឹមបុណ្ណេះថា អជ្ឈត្តំ បច្ចត្តំ បុណ្ណោះ ។ ព្រោះបណ្ឌិតមានបំណងយក និយកជ្ឈត្តំ ឈ្មោះថា អជ្ឈត្តំ ដូច្នោះក្នុងបទថា អជ្ឈត្តំ នេះ បណ្ឌិតគប្បីឃើញអត្ថដូច្នេះថា កើតហើយក្នុង ខ្លួន គឺកើតហើយក្នុងសន្តានរបស់ខ្លួន ។ សទ្ធា ( ការជឿ ) ព្រះដ៏មានព្រះភាគត្រាស់ហៅថា សម្បសាទន ក្នុងបទថា សម្បសាទនំ នេះ សូម្បីឈាន ក៏ត្រាស់ហៅថា សម្បសាទន ព្រោះប្រកបដោយសេចក្តីជ្រះថ្លា ដូចសំពត់ពណ៌ខេវោ ព្រោះប្រកបដោយ ពណ៌ខៀវ ដូច្នោះ ។ ម្យ៉ាងទៀត ព្រោះឈាននោះ រមែងញ៉ាំងចិត្តឲ្យជ្រះថ្លា ដោយល្អ ព្រោះប្រកបដោយសទ្ធាដែលជាគ្រឿងញ៉ាំងចិត្តឲ្យផូរផង់្បនិង្ទ