តតិយជ្ឈានកថា
បីតិ ក្នុងពាក្យថា បីតិយា ច វិរាគា នេះ មានអត្ថដូចពោលហើយ នោះឯង ។ ការនឿយណាយ ឬការឈានកន្លងបីតិនោះ ឈ្មោះថា វិរាគៈ ( ការខ្ជាក់ចោល ) ។ ច សព្ទ ត្រង់ចន្លោះបទទាំង ២ មានការប្រមូលមក ជាអត្ថ ។ ច សព្ទ ប្រមូលមកនូវសេចក្តីស្ងប់ ឬការចូលទៅស្ងប់វិតក្កៈ វិចារៈ ។ គប្បីជ្រាបយោជនាយ៉ាងនេះថា ក្នុងការប្រមូលទាំង ២ យ៉ាងនោះ ក្នុងកាលណាប្រមូលសេចក្តីស្ងប់មកតែម្យ៉ាង ក្នុងពេលនោះ ព្រោះបន្ទោបង់ ចោលនូវបីតិ និងព្រោះស្ងប់បានបន្ថែមឡើងទៀតបន្តិចបន្តួច ។ ក្នុងយោជនា នេះ វិរាគ សព្ទ មានការនឿយណាយជាអត្ថ ព្រោះដូច្នោះ គប្បីឃើញអត្ថ ដូច្នេះថា ព្រោះនឿយណាយផង ព្រោះរម្ងាប់បីតិផង ។ គប្បីជ្រាបយោជនាយ៉ាងនេះថា ក្នុងពេលណាប្រមូលសេចក្តីស្ងប់រម្ងាប់ វិតក្កៈវិចារៈមក ក្នុងវេលានោះ ព្រោះនឿយណាយក្នុងបីតិ និងព្រោះចូលទៅ ស្ងប់វិតក្កៈ វិចារៈ បន្ថែមឡើងទៀតបន្តិចបន្តួច ។ ក្នុងយោជនានេះ វិរាគស ព្ទ មានការឈានកន្លងជាអត្ថ ព្រោះដូច្នោះ គប្បីឃើញអត្ថដូច្នេះថា ព្រោះ កន្លងបង់នូវបីតិផង ព្រោះស្ងប់វិតក្កៈវិចារៈផង ។ ម្យ៉ាងទៀត វិតក្កៈ វិចារៈ នេះ ស្ងប់ហើយក្នុងទុតិយជ្ឈាននោះឯងក៏ពិត សូម្បីយ៉ាងនោះ ពាក្យថា ព្រោះចូលទៅស្ងប់វិតក្កៈ វិចារៈនេះ ព្រះដ៏មានព្រះភាគត្រាស់ទុកហើយ ដើម្បី ទ្រង់សម្តែងឧបាយជាគ្រឿងសម្រេចឈាននេះផង ដើម្បីពោលសរសើរ ឈាននេះផង ។ សួរថា ពិតហើយ កាលទ្រង់ត្រាស់ថា និងព្រោះការស្ងប់រម្ងាប់វិតក្កៈ