ចតុត៨នកថា
បទថា សុខស្ស ច បហានា ទុក្ខស្ស ច បហានា ព្រោះលះបង់នូវ សុខផង ព្រោះលះបង់នូវទុក្ខផង ដូច្នោះ គឺព្រោះលះសុខផ្លូវកាយ និងទុក្ខផ្លូវកាយ ។ បទថា បុព្វេវ សេចក្តីថា កាលលះសុខ និងទុក្ខនោះឯង មាន ហើយអំពីមុនពិត មិនមែនមានក្នុងខណៈចតុត្ថជ្ឈាននោះឡើយ ។ បទថា សោមនស្សទោនស្សានំ អដ្ឋង្គមា នេះ សេចក្តីថា ព្រោះដល់នូវការតាំងនៅ មិនបាននៃសោមនស្ស និងទោមនស្ស មានពាក្យអធិប្បាយថា ព្រោះលះ បាននោះឯងនូវធម៌ ២ ប្រការទាំងនេះ គឺសុខផ្លូវចិត្ត និងទុក្ខផ្លូវចិត្តអំពីមុន នោះឯង ។ សួរថា លះសុខ ទុក្ខ សោមនស្ស និងទោមនស្សទាំងនោះបាន ក្នុងកាលណា ឆ្លើយថា ក្នុងខណៈនៃឧបចារៈរបស់ឈានទាំង ៤ ។ ពិតហើយ សោមនស្សដែលព្រះយោគាវចរ លះបានក្នុងខណៈឧបចារៈនៃឈានទី ៤ នោះឯង ។ ទុក្ខទោមនស្ស និងសុខ លះបានក្នុងខណៈនៃឧបចារៈរបស់ ឈានទី១ ទី២ និង ទី ។ ដោយប្រការដូចពោលមកនេះ គប្បីជ្រាបការលះបង់ សុខ ទុក្ខ សោមនស្ស និងទោមនស្សទាំងនេះ ដែលព្រះដ៏ព្រះភាគ មិនបានត្រាស់ទុកដោយលំដាប់នៃការលះនោះឯង តែក៏បានត្រាស់ទុកក្នុងទីនោះ ដោយលំដាប់ឧទ្ទេសនៃឥន្ទ្រិយទាំងឡាយ ក្នុងឥន្ទ្រិយវិភង្គនោះឯង ។ មានពាក្យសួរថា បើសុខទុក្ខជាដើមនេះ ព្រះយោគាវចរលះបានក្នុង ខណៈឧបចារៈនៃឈាននោះៗ សោត កាលបើដូច្នោះ ព្រោះហេតុអ្វី ទើប ត្រាស់ការរលត់ ( សុខទុក្ខជាដើម ) ទុកក្នុងឈានទាំងឡាយនោះឯង យ៉ាង នេះថា ចុះទុក្ខ្រិន្ទិយកើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ មិនមានសេស