អធិប្បាយអំពីកប្ប

ក្បាលទី 1 · ទំព័រ 328

ឈ្មោះវិសុទ្ធិមគ្គនោះចុះ ។ ឯក្នុងនិទាននៃព្រះវិន័យនេះ ខ្ញុំនឹងពណ៌នាទុក ចំពោះព្រះបាលីបុណ្ណោះ ។ បទថា សេយ្យថីទំ ជានិបាត ចុះក្នុងអត្ថនៃការសម្តែងប្រការដែលព្រះអង្គ ទ្រង់បន្ថែមទុកហើយ ។ ព្រោះហេតុនោះឯង ព្រះដ៏មានព្រះភាគ កាល ទ្រង់សម្តែងប្រការដែលផ្សេងគ្នានៃបុព្វេនិវាស ដែលទ្រង់បន្ថែមទុកហើយនោះ ទើបត្រាស់ពាក្យជាដើមថា ឯកម្បិ ជាតឹ ជាដើម ។ ក្នុងពាក្យថា ឯកម្បិ ជាតឹ ជាដើមនោះ មានវិនិច្ឆ័យដូច្នេះថា ពីរបទថា ឯកម្បិ ជាតឹ សេចក្តីថា ជាតិមួយខ្លះ បានដល់ ខន្ធសន្តានដែលទាក់ទងក្នុងភពមួយ ដែលមានបដិសន្ធិ ជាមូល មានចុតិជាខាងចុង ។ បទថា ទ្វេបិ ជាតិយោ ជាដើមក៏មានន័យ ដូច្នេះ ។ អធិប្បាយ អំពីកប្បម ្យ៉ាងទៀត ក្នុងបទថា អនេកេបិ សំវដ្តកប្បេ ជាដើម គប្បីជ្រាបថា កប្បដែលកំពុងវិនាស ឈ្មោះថា សំវដ្តកប្ប កប្បដែលកំពុងចម្រើនឡើង ឈ្មោះថា វិវដ្តកប្ប បណ្តាសំវដ្តកប្ប និងវិវដ្តកប្បទាំងនោះ សំវដ្តដ្ឋាយីកប្ប ឈ្មោះថា លោកកាន់យកហើយ ដោយសំវដ្តកប្ប ព្រោះសំវដ្តកប្ប ជាមូល ដើមនៃសំវដ្តដ្ឋាយីកប្បនោះ ហើយវិវដ្តដ្ឋាយីកប្ប ក៏លោកកាន់យកហើយ ដោយវិវដ្តកប្ប ។ ពិតហើយ កាលកាន់យកដូច្នោះ កប្បទាំងឡាយ ព្រះដ៏ មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យនៃកប្បនេះមាន ៤ ។ អសង្ខេយ្យ ៤ គឺអ្វីខ្លះ ។ គឺសំវដ្តកប វដ្តដ្ឋាយីកប វិវដ្តកប វិវដ្តដ្ឋាយីកប ទាំងអស់នេះ ឈ្មោះថា លោកកាន់យកហើយ ។ បណ្តាកប្បទាំងនោះ សំវដ្តកប្បមាន ៣ គឺតេជោសំវដ្តកប្ប ( កប្ប ដែលវិនាសដោយភ្លើង ) ១ អបោសំវដ្តកប្ប ( កប្បដែលវិនាសដោយទឹក ) ១ វាយោសំវដ្តកប្ប ( កប្បដែលវិនាសដោយខ្យល់ ) ១ ។ ដែននៃសំវដ្តកប្បមាន ៣ គឺជាន់អាភស្សរា ១ ជាន់សុភ