អាសវក្ខយញាណកថា

ក្បាលទី 1 · ទំព័រ 352

ពិតហើយ ក្នុងទិព្វចក្ខុញ្ញាណកថានេះ មានការប្លែកគ្នាដូច្នេះថា ក្នុង បុព្វេនិវាសកថា ខ្ញុំពោលទុកហើយថា ព្រោះទម្លាយសម្បកពង គឺអវិជ្ជា ដែលបិទបាំងខន្ធ ដែលខ្លួនធ្លាប់អាស្រ័យនៅហើយ ក្នុងកាលមុន ដោយ ចំពុះ គឺបុព្វេនិវាសានុស្សតិញ្ញាណ ដូច្នេះ យ៉ាងណា ក្នុងទិព្វចក្ខុញ្ញាណកថានេះ ក៏គួរពោលថា ព្រោះទម្លាយសម្បកពង គឺអវិជ្ជាដែលបិទបាំងនូវ ចុតិ និងបដិសន្ធិ ( របស់សត្វទាំងឡាយ ) ដោយចំពុះ គឺចុតូបបាតញ្ញាណ ដូច្នេះក៏យ៉ាងនោះ ។ ក្នុងពាក្យថា សោ ឯវំ សមាហិតេ ចិត្តេ នេះ គួរជ្រាបចិត្តក្នុងចតុត្ថជ្ឈានដែលជាបាទនៃវិបស្សនា ( តទៅ ) ។ ពីរបទថា អាសវានំ ខយញ្ញាណាយ សេចក្តីថា ដើម្បីប្រយោជន៍ ដល់អរហត្តមគ្គញ្ញាណ ។ ពិតហើយ អរហត្តមគ្គ លោកហៅថា ធម៌ជាទី អស់ទៅនៃអាសវៈទាំងឡាយ ព្រោះធ្វើអាសវៈឲ្យវិនាសទៅ ។ ឯញាណនេះ ក្នុងអរហត្តមគ្គនោះ លោកហៅថា ធម៌ជាទីអស់ទៅនៃអាសវៈទាំងឡាយ ព្រោះញាណនោះ ជាធម៌ដែលទាក់ទងហើយក្នុងមគ្គនោះ ដោយប្រការដូច្នេះ ។ ពីរបទថា ចិត្តំ អធិនិន្នាមេសឹ សេចក្តីថា តថាគតបានបង្អោនវិបស្សនា ចិត្តទៅចំពោះហើយ ។ ក្នុងពាក្យយ៉ាងនេះជាដើមថា សោ ឥទំ ទុក្ខំ គប្បី ជ្រាបអត្ថយ៉ាងនេះថា តថាគតបានដឹង គឺជ្រាប បានដល់ ចាក់ធ្លុះហើយ នូវ ទុក្ខសច្ចទាំងអស់តាមការពិត ដោយការចាក់ធ្លុះលក្ខណៈ តាមពិតថា ទុក្ខ មានប្រមាណបុណ្ណេះ មិនមានទុក្ខដទៃក្រៃលែងជាងនេះ ព្រោះតថាគតបាន ដឹង គឺជ្រាប បានដល់ ចាក់ធ្លុះហើយ នូវតណ្ហាដែលញ៉ាំងទុក្ខនោះឲ្យកើតតាម សេចក្តីពិត ដោយការចាក់ធ្លុះលក្ខណៈតាមពិតថា នេះទុក្ខសមុទយៈ សូម្បី ទុក្ខ និងតណ្ហាទាំងនោះ ទៅដល់ទីណា រមែងរលត់ទៅ តថាគតក៏បានដឹង គឺ បានជ្រាប បានដល់ ចាក់ធ្លុះហើយនូវស្ថា