មហាមោគ្គល្លានសីហនាទកថា

ក្បាលទី 1 · ទំព័រ 388

ក្នុងបទទាំងឡាយជាដើមថា អថខោ អយស្មា មហាមោគ្គល្លានោ មានវិនិច្ឆ័យដូច្នេះ បទថា អយស្មា នេះ ជាពាក្យពោលដោយសេចក្តីស្រឡាញ់ បទនេះជាឈ្មោះនៃសេចក្តីគោរព និងការកោតក្រែងដោយឋានៈជាគ្រូ ។ បទថា មហាមោគ្គល្លានោ សេចក្តីថា ព្រះថេរៈនោះ ឈ្មោះ មហា ដោយ ភាពជាបុគ្គលមានគុណធំ និងឈ្មោះថា មហាមោគ្គល្លាន ដោយគោត្រ ព្រោះហេតុនោះ ទើបព្រះថេរៈនោះ ឈ្មោះថា មហា មោគ្គល្លាន ។ បទថា ឯតទវោច សេចក្តីថា ព្រះមហាមោគ្គល្លានបានទូលក្រាបទូល ពាក្យនេះ ( នឹងព្រះដ៏មានព្រះភាគ ) គឺសម្តែងពាក្យជាដើម ដែលខ្លួនគួរ ក្រាបទូលក្នុងកាលឥឡូវនេះថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ( ស្រុក វេរញ្ជា មានភិក្ខារកបានលំបាក ) ដូច្នេះ ។ សួរថា ព្រះមហាមោគ្គល្លានបានក្រាបទូល ( ពាក្យនេះ ) ព្រោះហេតុ អ្វី ឆ្លើយថា ព្រោះបានឮថា ព្រះថេរៈបួសហើយក្នុងថ្ងៃទី ៧ ទើបបានដល់ទីបំផុត នៃសាវកបារមីញាណ សូម្បីព្រះសាស្តាទ្រង់ក៏តាំងលោកទុកក្នុងតំណែង ឯតទគ្គៈ ព្រោះលោកជាអ្នកមានឫទ្ធិច្រើន ។ ព្រះថេរៈនោះ អាស្រ័យភាព ដែលខ្លួនមានឫទ្ធិច្រើននោះ ទើបត្រិះរិះថា ស្រុកវេរញ្ជានេះ មានអាហាររក បានលំបាកផង ភិក្ខុទាំងឡាយក៏រមែងលំបាកផង បើដូច្នោះ អញនឹងត្រឡប់ ផែនដី ហើយឲ្យភិក្ខុទាំងឡាយឆាន់ក្រមរផែនដី ។ គ្រានោះ លោកមានការរំពឹង ដូច្នេះថា អាត្មាអញ នៅក្នុងសម្នាក់របស់ព្រះដ៏មានព្រះភាគ បើមិនទូល សូមព្រះដ៏មានព្រះភាគ ហើយគប្បីធ្វើយ៉ាងនោះសោត សេចក្តីនោះមិន