បារាជិកកណ្ឌសិក្ខាបទទី ១

ក្បាលទី 1 · ទំព័រ 433

ារាជិកកណ្ឌ សិក្ខាបទទី ១ សម័យនោះឯង មានស្រុកមួយឈ្មោះកលន្ទនៅមិនឆ្ងាយ ប៉ុន្មានអំពីក្រុងវេសាលី ។ ក្នុងស្រុកនោះមានកូនសេដ្ឋីម្នាក់ឈ្មោះសុទិន្នកុមារ ជាបុត្ររបស់កលន្ទសេដ្ឋី ។ គ្រានោះ សុទិន្នកុមារកលន្ទបុត្រជាមួយនឹងសម្លាញ់ ទាំងឡាយច្រើននាក់ នាំគ្នាទៅឯក្រុងវេសាលី ដោយមានកិច្ចការអ្វីមួយ ។ សម័យនោះឯង ព្រះដ៏មានព្រះភាគជាអម្ចាស់មានពពួកបរិស័ទច្រើនគាល់ត្រៀប ត្រា ទ្រង់កំពុងគង់សម្តែងធម៌ ។ សុទិន្នកលន្ទបុត្រ ក៏ទៅប្រទះបានឃើញ ព្រះអង្គមានបរិសទ្យច្រើនគាល់ត្រៀបត្រា កំពុងគង់សម្តែងធម៌ ។ លុះឃើញ ហើយ សុទិន្នកុមារនោះក៏មានសេចក្តីត្រិះរិះថា អាត្មាអញគួរតែស្តាប់ធម៌សិន ។ គ្រានោះ សុទិន្នកលន្ទបុត្រក៏ចូលទៅកាន់ទីដែលបរិសទ្យអង្គុយនោះ លុះចូលទៅ ហើយបានអង្គុយនៅក្នុងទីមួយដ៏សមគួរ ។ កាលដែលសុទិន្នកុមារកលន្ទបុត្របានអង្គុយនៅក្នុងទីមួយដ៏សមគួរហើយ ក៏មានសេចក្តីត្រិះរិះថា ធម៌ដែល ព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយដោយដំណើរយ៉ាងណាៗ អញក៏បានស្តាប់ យល់តាមដំណើរទាំងនោះហើយ ប៉ុន្តែបើអញនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ មិន ងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែម្យ៉ាង ឲ្យបរិសុទ្ធតែម្យ៉ាង ដូចជា ស័ង្ខដែលគេខាត់ហើយនោះទេ បើលុះតែអញកោរសក់ និងពុកមាត់ពុកចង្កា រួចស្លៀកដណ្តប់សំពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះទៅបួសប្រតិបត្តិក្នុង ផ្នួស ដែលគ្មានប្រយោជន៍ ដោយកិច្ចការក្នុងផ្ទះ ( នោះទើបប្រព្រឹត្តព្រហ្ម-