ហេតុដែលឲ្យស្ត្រីតាំងគភ៌មាន ៧ យ៉ាង
បទថា អភិវិញ្ញាបេសិ គឺឲ្យប្រព្រឹត្តទៅហើយ ។ ពិតហើយ សូម្បីការឲ្យប្រព្រឹត្តទៅ លោកហៅថា វិញ្ញាបនា ព្រោះ ញ៉ាំងកាយវិញ្ញត្តិឲ្យកម្រើក ។ ឯសុទិន្ននេះ បណ្ឌិតគប្បីជ្រាបថា បានធ្វើការ ញ៉ាំងកាយវិញ្ញត្តិឲ្យកម្រើកដល់ទៅ ៣ ដង ដើម្បីការដាក់ចិត្តចុះ និងឲ្យតាំង គភ៌ ។ ច្រើនបទថា សា តេន គព្ភំ គណ្ញិ សេចក្តីថា សូម្បីភរិយាចាស់ របស់សុទិន្ននោះ ក៏តាំងគភ៌ព្រោះអជ្ឈាចារនោះឯង មិនបានតាំងគភ៌ដោយ ប្រការដទៃឡើយ ។ ហេតុដែលឲ្យស្ត្រីតាំងគភ៌មាន ៧ យ៉ាង សួរថា ការតាំងគភ៌រមែងមានដោយប្រការដទៃឬ ឆ្លើយថា រមែងមាន បាន សួរថា រមែងមានបានដូចម្តេច ឆ្លើយថា រមែងមានបាន ព្រោះការស្ទាប អង្អែលកាយ ១ ព្រោះការចាប់សំពត់ ( ស្លៀកដណ្តប់ ) ១ ព្រោះការផឹក ទឹកអសុចិ ១ ព្រោះការស្ទាបអង្អែលផ្ចិត ១ ព្រោះការសម្លឹងមើល ១ ព្រោះ សំឡេង ១ ព្រោះក្លិន ១ ។ ពិតហើយ ស្ត្រីទាំងឡាយពួកខ្លះ ជាអ្នកមានតម្រេកដោយឆន្ទរាគៈ ក្នុងវេលាដែលខ្លួនមានរដូវ កាលត្រេកអរក្នុងការដែលបុរសចាប់ដៃ ចាប់ផ្នួង សក់ និងការស្ទាបអង្អែលអវ័យវៈតូចធំ រមែងតាំងគភ៌បាន ។ ការតាំងគភ៌ រមែងមានបាន ព្រោះការស្ទាបអង្អែលកាយ ដោយប្រការយ៉ាងនេះ ។ ម្យ៉ាងទៀត ភិក្ខុនីជាភរិយាចាស់របស់ព្រះឧទាយិត្ថេរ យកមាត់លិទ្ធ ទឹកអសុចិនោះទុកមួយចំណែក មួយចំណែកទៀត ដាក់ចូលក្នុងអង្គជាត រួម ជាមួយសំពត់នោះឯង ។ នាងក៏តាំងគភ៌បាន ព្រោះហេតុនោះ ។ ការតាំង គភ៌រមែងមានព្រោះការចាប់សំពត់ ( ស្លៀកដណ្តប់ ) ដោយអាការយ៉ាងនេះ ។ សូម្បីម្រឹគដែលជាម្តាយរបស់មិគសិង្គតាបស បានមកកាន់ទីកន្លែង បន្ទោបង់បស្សាវៈរបស់តាបស ក្នុងវេលាដែលខ្លួនមានរដូវ ហើយបានផឹក ទឹកបស្សាវៈ ដែលមានទឹកសម្ភវលាយឡំ ។