ប្រយោជន៍ ១០ យ៉ាង នៃការបញ្ញត្តសិក្ខាបទ

ក្បាលទី 1 · ទំព័រ 571

នេះ យ៉ាងណា សូម្បីក្នុងទីនេះ ក៏យ៉ាងនោះ កាលលោកពោលថា សិក្ខាបទ គប្បីជ្រាបអត្ថថា ចំណែកនៃសិក្ខា គឺបទេសឯណាមួយនៃសិក្ខា ដូច្នេះក៏បាន ។ ប្រយោជន៍ ១០ យ៉ាងនៃការបញ្ញត្តិសិក្ខាបទ ច្រើនបទថា ទស អត្ថវសេ បដិច្ច មានអត្ថថា នឹងអាស្រ័យ គឺ សំដៅប្រារព្ធអំណាចនៃហេតុ គឺប្រយោជន៍ពិសេស ១០ យ៉ាង ដែលគប្បី បាន ព្រោះហេតុ បញ្ញត្តសិក្ខាបទ ។ មានពាក្យអធិប្បាយថា សម្លឹងឃើញការសម្រេច ប្រយោជន៍ពិសេស ១០ យ៉ាង ។ ឥឡូវនេះ ព្រះដ៏មានព្រះភាគ នឹងសម្តែងប្រយោជន៍ ១០ យ៉ាងនោះ ទើបត្រាស់ពាក្យថា សង្ឃសុដ្ឋុតាយ ជាដើម ។ បណ្តាប្រយោជន៍ ១០ យ៉ាងនោះ ដែលឈ្មោះថា ការឃើញប្រពៃនៃ សង្ឃ បានដល់ សង្ឃព្រមទទួលថា ប្រពៃ គឺសង្ឃទទួលព្រះតម្រាស់ថា សុដ្ឋុ ភន្តេ ប្រពៃហើយ ព្រះអង្គ ដូចក្នុងអាគតដ្ឋានថា សុដ្ឋុ ទេវា ប្រពៃ ហើយ ព្រះសម្មតិទេព ពិតហើយ ភិក្ខុណា ព្រមទទួលព្រះតម្រាស់របស់ ព្រះដ៏មានព្រះភាគ ការព្រមទទួលព្រះតម្រាស់របស់ភិក្ខុនោះ រមែងប្រព្រឹត្ត ទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលដ៏យូរ ។ ព្រោះហេតុនោះ ព្រះដ៏មានព្រះភាគ ទ្រង់បើកផ្ងារអត្ថនេះថា តថាគតនឹងសម្តែងទោសក្នុងការ មិនព្រមទទួល និងអានិសង្ស ក្នុងការព្រមទទួល គឺមិនញាំញីដោយពលក្ការ នឹងបញ្ញត្ត ( សិក្ខាបទ ) ដើម្បីឲ្យសង្ឃព្រមទទួលពាក្យរបស់តថាគតថា សាធុ ព្រះអង្គ ដូច្នេះ ទើបត្រាស់ពាក្យថា សង្ឃសុដ្ឋុតាយ ។ បទថា សង្ឃផាសុតាយ គឺដើម្បីនៅសប្បាយដល់សង្ឃ អធិប្បាយ ថា ដើម្បីប្រយោជន៍ដល់ការនៅជាផាសុក ដោយភាពជាអ្នកនៅរួមគ្នា ។ ច្រើនបទថា ទុម្មង្កូនំ បុគ្គលានំ និគ្គហាយ សេចក្តីថា បុគ្គលអ្នក ទ្រុស្តសីល ឈ្មោះថា បុគ្គលដែលប្រដៅក្រ ភិក្ខុពួកណា ដែលភិក្ខុទាំងឡ