អនុប្បញ្ញតិទី ១ នៃបឋមបារាជិក
ត្តិ ទី ១ ៃ ន ឬ ឋ ម ា រ ា ជិ ក រឿងស្វាញី ឥឡូវនេះ ដើម្បីសម្តែងរឿងដែលកើតឡើង ទើបព្រះធម្មសង្គាហកត្ថេរទាំងឡាយ បានពោលពាក្យជាដើមថា តេន ខោ បន សមយេន ។ ក្នុងពាក្យថា តេន ខោ បន សមយេន ជាដើមនោះ មានការពណ៌នាបទ ដែលមិនទាន់ច្បាស់ដូច្នេះថា ពីរបទថា មក្កដឹ អាមិសេន សេចក្តីថា ជំពូក សត្វតិរច្ឆានជាច្រើន មានម្រឹគ ក្ងោក មាន់ និងស្វាជាដើម មិនមានការគិត ភ័យ ខ្លាច រង្កៀស ព្រោះអានុភាពនៃគុណ មានខន្តី និងមេត្តាជាដើមរបស់ ភិក្ខុទាំងឡាយ ក្នុងព្រៃមហាវ័ន រមែងត្រាច់ទៅក្នុងផ្ទះស្ងាត់ដែលបំពេញព្យាយាម ។ មានពាក្យអធិប្បាយថា ភិក្ខុអង្គណាមួយ យកអាមិស មានបបរ បាយ និងរបស់ទំពាជាដើម បញ្ឆោត គឺសង្គ្រោះស្វាញីមួយ ក្នុងបណ្តាសត្វ តិរច្ឆានជាដើមទាំងនោះ ។ បទថា តស្សា ជាសត្តមីវិភត្តិ ។ បទថា បដិសេវតិ សេចក្តីថា រមែងជាអ្នកសេពដោយច្រើន ។ វត្តមានាវិភត្តិ រមែងចុះក្នុងអត្ថថា បចុរ គឺច្រើន ។ ពីរបទថា សោ ភិក្ខុ បានដល់ ភិក្ខុអ្នកសេពមេថុនធម្មនោះ ។ ពីរបទថា សេនាសនចារិកំ អាហិណ្ឌន្តា សេចក្តីថា ភិក្ខុអាគន្តុកៈ ទាំងនោះ មកគាល់ព្រះដ៏មានព្រះភាគ បានអាគន្តុកភត្តអំពីព្រលឹម ធ្វើភត្តកិច្ច រួចហើយ បបួលគ្នាថា ពួកយើងនឹងមើលទីកន្លែងលំនៅរបស់ភិក្ខុទាំងឡាយ ហើយសឹមត្រាច់ទៅ ។ ព្រោះហេតុនោះ ទើបព្រះធម្មសង្គាហកត្ថេរទាំងឡាយ ពោលថា សេនាសនចារិកំ អាហិណ្ឌន្តា ដូច្នេះ ។ ស្វាញីបង្ហាញរបស់កំបំងដល់អាគន្តុកភិក្ខុ ច្រើនបទថា យេន តេ ភិក្ខូ តេនុបសង្កមិ សេចក្តីថា ធម្មតាតិរច្ឆាន ទាំងឡាយ កាលបានធ្វើសេចក្តីស្និទ្ធស្នាលជាមួយភិក្ខុអង្គណាមួយហើយ ក៏ ញ៉ាំងការគិតដូច្នោះនោះឯងឲ្យកើតឡើង សូម្បីក្នុងភិក្ខុដទៃផងដែរ ។