អនុប្បញ្ញត្តិទី ២ នៃបឋមបារាជិក

ក្បាលទី 1 · ទំព័រ 584

ត្តិ ទី ២ ៃ ន ឬ ឋ ម ា រ ា ជិ ក រឿង ភិក្ខុវជ្ជីបុត្រ ឥឡូវនេះ ដើម្បីសម្តែងរឿងដទៃ ដែលកើតឡើងហើយ ទើប ព្រះធម្មសង្គាហកត្ថេរទាំងឡាយ បានពោលពាក្យជាដើមថា តេន ខោ បន សមយេន ។ ក្នុងពាក្យថា តេន ខោ បន សមយេន ជាដើមនោះ មានការ ពណ៌នាបទដែលមិនទាន់ភ្លឺច្បាស់យ៉ាងនេះថា បទថា វេសាលិកា បានដល់ អ្នកមានប្រក្រតីនៅក្នុងក្រុងវេសាលី ។ បទថា វជ្ជិបុត្តកា បានដល់ ជាកូនរបស់ត្រកូលក្នុងក្រុងវេសាលី នា ដែនវជ្ជី ។ បានឮថា ឧបទ្ទវទោស ការវឹកវរបានកើតឡើងក្នុងព្រះសាសនា ទាំងអស់ នោះ បានកើតឡើងហើយ ព្រោះអាស្រ័យពួកភិក្ខុវជ្ជីបុត្រ ។ ពិតហើយ សូម្បីទេវទត្តភិក្ខុបានពួកភិក្ខុវជ្ជីបុត្រជាបក្ខពួកហើយ ទើបបំបែកសង្ឃ ។ ឯ ពួកវជ្ជីបុត្តភិក្ខុនោះឯង បានសម្តែងសត្ថុសាសនាក្រៅធម៌ ក្រៅវិន័យ ក្នុង កាលព្រះដ៏មានព្រះភាគបរិនិព្វានបាន ១០០ ឆ្នាំ បណ្តាវជ្ជីបុត្តភិក្ខុទាំងនោះ សូម្បីភិក្ខុទាំងនេះ ពួកខ្លះកាលទ្រង់បញ្ញត្តសិក្ខាបទហើយយ៉ាងនេះ ក៏បានងូតទឹក តាមសេចក្តីត្រូវការ ។ បេ ។ បានសេពមេថុនធម្មតាមសេចក្តីត្រូវការដោយ ប្រការដូច្នេះ ។ ក្នុងបទថា ញាតិព្យសនេនបិ នេះ មានវិនិច្ឆ័យដូច្នេះថា ពាក្យថា ការវិនាស ការនិរាស ការបែកបាក់ ការព្រាត់ប្រាស ការអន្តរាយ ទាំងអស់នេះ មានអត្ថតែមួយ ។ ការនិរាសនៃពួកញាតិ ឈ្មោះថា ញាតិព្យសនៈ ។ ឯការនិរាសនៃញាតិនោះ ( ពាល់ត្រូវហើយ ) អធិប្បាយថា ឯការវិនាស នៃញាតិ មានការដាក់ចុះនូវរាជអាជា ត្រូវរោគបៀតបៀន ការស្លាប់ និងការ ព្រាត់ប្រាស ជានិមិត្ត្ប ពាល់ត្រូវហើយ ) ។ សូម្បីក្នុងបទទី ២ ក៏មានន័យ ដូច្នេះ ។