វិនយធរប្រកបដោយលក្ខណៈ ៣ យ៉ាង

ក្បាលទី 1 · ទំព័រ 597

វិនយធរ កាលជ្រាបមហាបទេស ៤ នេះហើយ ក៏គួរជាអ្នកប្រកបដោយ លក្ខណៈ ៣ ។ ពិតហើយ លក្ខណៈនៃវិនយធរ ៣ យ៉ាងគួរប្រាថ្នា ។ លក្ខណៈ ៣ យ៉ាងដូចម្តេច លក្ខណៈ ៣ យ៉ាង គឺពាក្យថា សូត្ររបស់ ព្រះវិនយធរនោះ ជាពុទ្ធវចនៈដែលលោកបានទ្រទ្រង់ ចាំស្ទាត់រត់មាត់ ស្ទាត់ជំនាញ ល្អ វិនិច្ឆ័យ បានស្រួលតាមសុត្តៈ និងព្យញ្ជនៈ នេះជាលក្ខណៈ ១ ។ ពាក្យថា វិនយធរនោះ ជាអ្នកមាំទាំ មិនរំភើបក្នុងវិន័យ នេះជាលក្ខណៈ ទី ២ ។ ពាក្យថា លំដាប់អាចារ្យ ជាលំដាប់ដែលវិនយធរនោះ ចាំស្ទាត់ជំនាញ ធ្វើឲ្យជាក់ច្បាស់ក្នុងចិត្តដោយល្អ ពិចារណាបានត្រឹមត្រូវហើយ នេះជា លក្ខណៈទី ៣ ។ ក្នុងពាក្យថា សុត្តញ្ច ជាដើមនោះ មានវិនិច្ឆ័យថា វិនយបិដកទាំងអស់ ឈ្មោះថា សុត្តៈ សុត្តៈរបស់វិនយធរនោះ ជាពុទ្ធវចនៈដែលមកត្រឹមត្រូវ គឺមកដោយល្អ ។ បទថា សុប្បវត្តិតំ បានដល់ ប្រព្រឹត្តទៅដោយល្អ គឺជំនាញ រត់មាត់ ។ ច្រើនបទថា សុវិនិច្ឆិតំ សុត្តតោ អនុព្យញ្ជនសោ បានដល់ ដែល វិនិច្ឆ័យបានល្អ គឺដែលខ្លួនកាត់សេចក្តីសង្ស័យ រៀនយកដោយបាលី បរិបុច្ឆា និងអដ្ឋកថា ។ ច្រើនបទថា វិនយេ ខោ បន ឋិតោ ហោតិ សេចក្តីថា វិន័យធរនោះ ជាអ្នកតាំងមាំក្នុងវិន័យ ដោយភាពជាលជ្ជីភិក្ខុ ។ ពិតហើយ អលជ្ជីភិក្ខុ សូម្បីជាពហូសូត ព្រោះតម្លៃដែលខ្លួនជាអ្នកធ្ងន់ក្នុងលាភ ក៏ក្លែងពោលឲ្យ ខុសបែបផែន សម្តែងសត្ថុសាសនាក្រៅធម៌ ក្រៅវិន័យ រមែងធ្វើឧបទ្រពជាច្រើន ក្នុងសាសនា គឺញ៉ាំងឲ្យកើតសង្ឃភេទខ្លះ សង្ឃរាជិខ្លះ ។ ចំណែកលជ្ជីភិក្ខុ ជាអ្នកច្រើនដោយសេចក្តីរង្កៀស ស្រឡាញ់ការសិក្សា សូម្បីព្រោះហេតុ នៃជីវិត ក៏មិនក្លែងពោលឲ្យខុសទំនងបែបបទ រមែងសម្តែងចំពោះធម៌ ចំពោះ វិន័យបុណ្ណោះ គឺធ្វើសត្ថុសា