វិធីវិនិច្ឆ័យអធិករណ៍

ក្បាលទី 1 · ទំព័រ 602

មិនមានដល់ភិក្ខុដែលមិនត្រេកអរ មិនមានថេយ្យចិត្ត មិនមានបំណងនឹងឲ្យ ស្លាប់ មិនមានបំណងនឹងអួត មិនមានបំណងនឹងបញ្ចេញ ( នូវទឹកសុក្កៈ ) មិនក្លែង មិនដឹង មិនមានសតិ ។ លោកកាលនាំសូត្រនោះមកអាងហើយ នឹងរម្ងាប់អធិករណ៍នោះបាន ។ ពិតហើយ ភិក្ខុណាជាអ្នកឈ្លាសក្នុងវិន័យ ៤ យ៉ាង សម្បូរដោយ លក្ខណៈ ៣ បានពិនិត្យមើលឋានៈ ៦ យ៉ាងនេះហើយ នឹងរម្ងាប់អធិករណ៍ បាន ។ ការវិនិច្ឆ័យ ( អធិករណ៍ ) របស់ភិក្ខុនោះ បុគ្គលណាមួយឲ្យប្រព្រឹត្ត ទៅប្រៀបធៀបមិនបាន ហាក់ដូចជាការវិនិច្ឆ័យដែលព្រះសម្មាសម្ពុទ្ធទ្រង់ វិនិច្ឆ័យឯង ដូច្នោះ ។ វិធីវិនិច្ឆ័យអធិករណ៍ បើភិក្ខុអង្គខ្លះ ដែលធ្វើការកន្លងល្មើសសិក្ខាបទហើយ ចូលទៅរកភិក្ខុ អ្នកឈ្លាសក្នុងការវិនិច្ឆ័យនោះ យ៉ាងនោះហើយ គប្បីសួរដល់ការរង្កៀស សង្ស័យរបស់ខ្លួនសោត ភិក្ខុអ្នកឈ្លាសក្នុងការវិនិច្ឆ័យនោះ គួរធ្វើកំណត់ឲ្យ ល្អ បើជាអនាបត្តិ ក៏គួរប្រាប់ថា ជាអនាបត្តិ តែបើជាអាបត្តិ ក៏គួរប្រាប់ថា ជាអាបត្តិ បើអាបត្តិនោះជាទេសនាគាមិនី ក៏គួរប្រាប់ថា ជាទេសនាគាមិនី បើវុដ្ឋានគាមិនី ក៏គួរប្រាប់ថា ជាវុដ្ឋានគាមិនី បើឆាយាបារាជិកប្រាកដដល់ ភិក្ខុអ្នកឈ្លាសក្នុងការវិនិច្ឆ័យនោះសោត មិនគួរប្រាប់ថា ជាអាបត្តិបារាជិក ។ ព្រោះហេតុអ្វី ព្រោះថា ការកន្លងល្មើសមេថុនធម្ម និងការកន្លងល្មើសឧត្តរិមនុស្សធម្ម ជារបស់គ្រោតគ្រាត ។ ចំណែកការកន្លងល្មើសក្នុងអទិន្នាទាន និងមនុស្សវិគ្គហៈ ជារបស់សុខុម ដែលមានចិត្តផ្លាស់ប្តូររហ័ស ភិក្ខុត្រូវ វីតិក្កមទាំងពីរនោះ ដោយអាការសុខុមនោះឯង ( និង ) រមែងរក្សាទុក ដោយអាការសុខុម ( ដូចគ្នា ) ។ ព្រោះហេតុនោះ ភិក្ខុដែលត្រូវសួរការ រង្កៀសសង្ស័យ ដែ