ឧបសម្បទា ៨ យ៉ង

ក្បាលទី 1 · ទំព័រ 612

បរិវារ ៣០០ ព្រះមហាកប្បិន និងបរិវារ ១០០០ កុលបុត្រ អ្នកស្រុក កបិលពស្តុ មានចំនួន ១០០០០ ពួកបារាយនិកព្រាហ្មណ៍ ( សិស្សរបស់ អាចារ្យពាវរី ) មានចំនួន ១៦០០០ ( រួមជា ២៧៣០០ អង្គ ) ។ តែភិក្ខុ ទាំងនោះ ព្រះអដ្ឋកថាចារ្យមិនបានពោលទុក ព្រោះព្រះឧបាលិត្ថេរមិនបាន សម្តែងទុកក្នុងបាលីព្រះវិនយបិដក ។ ភិក្ខុទាំងនេះព្រះអដ្ឋកថាចារ្យពោលទុក ព្រោះព្រះឧបាលិត្ថេរសម្តែងទុកក្នុងបាលីព្រះវិនយបិដកនោះហើយ ។ ព្រះ អដ្ឋកថាចារ្យពោលទុកក្នុងអដ្ឋកថា ដូច្នេះថា ភិក្ខុទាំងអស់នេះ គឺ ២៧០០០ និង ៣០០ អង្គ ភិក្ខុទាំងអស់ នោះ លោកពោលថា ជាឯហិភិក្ខុ ។ ឧបសម្បទា ៨ យ៉ាង ច្រើនបទថា តីហិ សរណគមនេហិ ឧបសម្បន្នោ សេចក្តីថា អ្នក ឧបសម្បទាដោយត្រៃសរណគមន៍ ដែលបន្លឺវាចាពោល ៣ ដង ដោយន័យ ជាដើមថា ពុទ្ធំ សរណំ គច្ឆាមិ ។ ពិតហើយ ដែលបានឈ្មោះថា ឧបសម្បទានេះ មាន ៨ យ៉ាង គឺឯហិភិក្ខុឧបសម្បទា ១ សរណគមនឧបសម្បទា ១ ឱវាទប្បដិគ្គហណឧបសម្បទា ១ បញ្ញាព្យាករណឧបសម្បទា ១ គរុធម្មប្បដិគ្គហណឧបសម្បទា ១ ទូតេនឧបសម្បទា ១ អដ្ឋវាចិកាឧបសម្បទា ១ ញត្តិចតុត្ថកម្មឧបសម្បទា ១ ។ ក្នុងឧបសម្បទា ៨ យ៉ាងនោះ ឯហិភិក្ខុឧបសម្បទា និងសរណគមនឧបសម្បទា ខ្ញុំបានពោលរួចហើយ ។ ដែលឈ្មោះថា ឱវាទប្បដិគ្គហណឧបសម្បទា បានដល់ ឧបសម្បទា ដែលទ្រង់អនុញ្ញាតដល់ព្រះមហាកស្សបត្ថេរ ដោយការទទួលឱវាទនេះថា ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា ហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា អាត្មាអញបានតម្កល់ទុក ក្នុងភិក្ខុចាស់ទាំងឡាយ ក្នុង ភិក្ខុថ្មីទាំងឡាយ ក្នុងភិក្ខុកណ្តាលទាំងឡាយ ម្នាលកស្សប អ្នកគួរសិក្សា យ៉ាងនេះឯង ម្នាលកស្សប ហេតុដូច្នោះ ក្នុង