ទុតិយសង្គាយនា

ក្បាលទី 1 · ទំព័រ 81

ដើម្បីដឹងទុតិយសង្គាយនាឲ្យជាក់ច្បាស់ គួរជ្រាបលំដាប់ដូចតទៅនេះ ពិតហើយ ក្នុងកាលណា ព្រះថេរៈទាំង ៥០០ មានព្រះមហាកស្សបជាដើម ជាអ្នកមានអាសវៈអស់ហើយ មានបញ្ញាដ៏រុងរឿងទាំងនោះ កាលសង្គាយនា ព្រះសទ្ធម្ម និងញ៉ាំងព្រះសទ្ធម្មឲ្យរុងរឿងក្នុងទីទាំងពួងហើយ តាំងនៅរហូតដល់ ទីបំផុតនៃជីវិត មិនមានអាល័យ មានពូជអស់ហើយ តែងរលត់ទៅ ដូច ប្រទីបដែលរលត់ទៅ ដូច្នោះ ។ ភិក្ខុវជ្ជីបុត្រសម្តែងវត្ថុ ១០ ប្រការ ក្នុងកាលនោះ កាលទិវា និងរាត្រីកន្លងទៅដោយលំដាប់ ក្នុងកាលព្រះ ដ៏មានព្រះភាគបរិនិព្វានហើយ បាន ១០០ ឆ្នាំ ពួកភិក្ខុវជ្ជីបុត្រ អ្នកវេសាលី សម្តែងវត្ថុ ១០ ប្រការទាំងនេះ ក្នុងក្រុងវេសាលី គឺ កប្បតិ សិង្គិលោណកប្បោ ការកំណត់ដោយអំបិលក្នុងក្លាក់គួរ ( ដល់សមណៈ ) កប្បតិ ទ្វង្គុលកប្បោ ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេទៅប្រមាណ ២ ធ្នាប់ គួរ កប្បតិ គាមន្តរកប្បោ ការកំណត់ដោយចន្លោះស្រុកគួរ កប្បតិ អាវាសកប្បោ ការកំណត់ដោយអាវាសគួរ កប្បតិ អនុមតិកប្បោ ការកំណត់ ដោយអនុមតិគួរ កប្បតិ អាចិន្នកប្បោ ការកំណត់ដោយអាចិន្នកប្ប ( ប្រពៃណី ) គួរ កប្បតិ អមឋិតកប្បោ ការកំណត់ដោយទឹកដោះដែល មិនទាន់ជូរគួរ កប្ប ជលោគឹ បតុំ ការផឹកនូវសុរាយ៉ាងទន់ ដែលមិនទាន់ ដល់នូវភាពជាទឹកស្រវឹង ក៏គួរ កប្បតិ អទសកំ និសីទនំ និសីទនៈដែល មិនមានជាយក៏គួរ កប្បតិ ជាតរូបរជតំ មាស និងប្រាក់គួរ ។ ព្រះរាជាទ្រង់ព្រះនាមថា កាឡាសោក ជាឱរសរបស់ព្រះបាទសុសូនាគ ទ្រង់បានជាបក្ខពួករបស់ពួកភិក្ខុទាំងនោះហើយ ។ ព្រះយសត្ថេរដឹងភិក្ខុវជ្ជីបុត្រសម្តែងវត្ថុ ១០ សម័យនោះឯង ព្រះយស្សកាកណ្ឌកបុត្រត្រាច់ចារិកទៅក្នុងវជ្ជីជនបទ បានឮថា ពួកវជ្ជីបុត្រអ