អនុប្បញ្ញត្តិវារៈ កំណត់សត្វដែលជាវត្ថុនៃបារាជិកជាដើម
ក្នុងវារៈនៃអនុប្បញ្ញត្តិ មានវិនិច្ឆ័យដូច្នេះថា បទថា អន្តមសោ ប្រែថា ដោយហោច គឺដោយកំណត់យ៉ាងទាបបំផុត ។ បទថា តិរច្ឆានគតាយបិ សេចក្តីថា ក្នុងប្រជាសត្វដែលទៅហើយ ( គឺដែលកើតហើយ ) ក្នុងពួកសត្វតិរច្ឆាន ដោយអំណាចបដិសន្ធិ ។ ពីរបទថា បគេវ មនុស្សិត្ថិយា សេចក្តីថា ( ភិក្ខុសេពមេថុនធម្ម ) ក្នុងស្រីដែលជាជាតិមនុស្សមុនដំបូង ។ ឯតិរច្ឆានញីដែលជាវត្ថុបារាជិកនោះ ឯង គួរកាន់យកថា សត្វតិរច្ឆានក្នុងបឋមបារាជិកនេះ មិនមែនសត្វតិរច្ឆាន ញីទាំងអស់ ( សត្វតិរច្ឆានញី មិនមែនសុទ្ធតែវត្ថុនៃបារាជិកទាំងអស់ទេ ) ក្នុងពាក្យថា សត្វតិរច្ឆាននោះ មានកំណត់ ( ប្រភេទសត្វ ) ដូច្នេះថា បណ្តាពួកសត្វអត់ជើង បានដល់ ពស់ និងត្រី បណ្តាពួកសត្វ មានជើងពីរ បានដល់ មាន់ញី បណ្តាពួកសត្វមានជើង ៤ បានដល់ ឆ្មាញី សត្វតិរច្ឆានញីទាំងនេះ ជាវត្ថុនៃបារាជិក ។ អធិប្បាយ ប្រភេទសត្វផ្សេង ៗ បណ្តាសត្វ មានពស់ជាដើមនេះ ទីឃជាតិ រាប់ដោយប្រភេទ មាន ពស់ថ្លាន់ និងពស់ត្បាល់ ជាដើមទាំងអស់ លោកសង្គ្រោះចូលដោយ អហិ សព្ទ ។ ព្រោះដូច្នោះ បណ្តាទីឃជាតិទាំងឡាយ ទីឃជាតិដែលភិក្ខុអាច ។ សកអង្គជាតចូលទៅក្នុងបណ្តាមគ្គទាំង ៣ មគ្គណានីមួយ ប្រមាណបុនគ្រាប់ ល្ង ជាវត្ថុនៃបារាជិក ពាក្យដ៏សេសគប្បីជ្រាបថា ជាវត្ថុនៃទុក្កដ ។ សត្វដែល កើតក្នុងទឹក រាប់ដោយប្រភេទ មានត្រី អណ្តើក និងកង្កែបទាំងអស់ជាដើម លោកសង្គ្រោះចូលដោយ មច្ឆ សព្ទ ។ ក្នុងសត្វដែលកើតក្នុងទឹកនោះ គប្បី ជ្រាបថា ជាវត្ថុនៃបារាជិក និងជាវត្ថុនៃទុក្កដ ដោយន័យដូចពោលរួចហើយ ក្នុងទីឃជាតិនោះឯង ។