បទភោជនីយនៃបឋមបារាជិក
អធិប្បាយ បទភាជនីយនៃបឋមបរាជិក ព្រះដ៏មានព្រះភាគ កាលទ្រង់ចែកសិក្ខាបទដែលទ្រង់ឧទ្ទេស យ៉ាងនោះ តាមលំដាប់បទហើយ ឥឡូវនេះ ទើបទ្រង់សម្តែងសត្វទាំងឡាយ ដែលមាននិមិត្តជាវត្ថុនៃបារាជិក ដោយន័យ មានពាក្យថា ស្រី ៣ ជំពូកជាដើម ហើយត្រាស់វត្ថុ ៣ ដោយន័យ មានពាក្យថា មគ្គ ៣ នៃស្រីមនុស្ស ជាដើម ដើម្បីសម្តែងនិមិត្តដែលជាវត្ថុនៃបារាជិក ព្រោះនិមិត្តស្រីតែម្យ៉ាង បុណ្ណោះ ទើបជាវត្ថុនៃបារាជិកក៏មិនមែន និមិត្តស្រីមនុស្សបុណ្ណោះ ទើបជា វត្ថុក៏មិនមែន ទាំងនិមិត្តនៃស្រីទាំងឡាយ ដែលតាក់តែងដោយមាស និងប្រាក់ ជាដើម ទើបជាវត្ថុក៏មិនមែន ក្នុងពាក្យថា និមិត្តេន និមិត្តំ អង្គជាតេន អង្គជាតំ ដែលព្រះអង្គ ទ្រង់តាំងបទមាតិកានេះថា បដិសេវតិ នាម ដើម្បី សម្តែងអាការជាហេតុ ត្រាស់ថា គប្បីសេពចំពោះ ក្នុងបទថា បដិសេវេយ្យ នេះ ត្រាស់ទុកហើយ ។ ក្នុងពាក្យថា ស្រី ៣ ជំពូកជាដើមនោះ មានសត្វ ១២ ជំពូក ដែល ជាទីអាស្រ័យនៃនិមិត្ត ជាវត្ថុនៃបារាជិក គឺ ស្ត្រី៣ពួក ឧភតោព្យញ្ជនកៈ៣ ពួក ខ្ទើយ៣ពួក បុរស៣ពួក ក្នុងសត្វ ១២ ពួកនោះ ស្ត្រី និងបុរស ប្រាកដច្បាស់ហើយ ។ ប្រភេទរបស់ខ្ទើយ និងឧភតោព្យញ្ជនកៈ នឹងមាន ប្រាកដក្នុងវណ្ណនានៃបព្វជ្ជាខន្ធកៈ ។ ចំណែកក្នុងពាក្យថា អ្នកសេពមេថុនធម្មច ំពោះមគ្គ ៣ នៃស្រីមនុស្សនេះ គប្បីជ្រាបអត្ថថា ក្នុងមគ្គ ៣ នៃស្រី មនុស្ស ។ គប្បីជ្រាបយ៉ាងនេះគ្រប់ៗ បទចុះ ។