ទារមគ្គ ៣០
ទ្វារមគ្គ ៣០ មគ្គទាំងអស់នោះ មានចំនួន ៣០ គឺមគ្គស្រីមនុស្ស ៣ ស្រីអមនុស្ស ៣ តិរច្ឆានញី ៣ រួមជា ៩ មគ្គរបស់មនុស្សឧភតោព្យញ្ជនកៈជាដើមមាន ៩ របស់មនុស្សខ្ទើយជាដើមមាន ៦ ព្រោះមួយពួកៗ មាន ២ មគ្គ របស់មនុស្សប ្រុសជាដើមមាន ៦ ដូចគ្នា ។ ភិក្ខុកាលសេពមេថុនធម្ម សកអង្គជាតរបស់ ខ្លួនចូលទៅក្នុងបណ្តាមគ្គ ដែលតែងស្គាល់ថា ជានិមិត្តទាំងនោះក្នុងមគ្គឯណានី មួយ សូម្បីត្រឹមមួយគ្រាប់ល្ង រមែងត្រូវអាបត្តិបារាជិក តែកាលនឹងត្រូវ រមែងត្រូវដោយសេវនចិត្តបុណ្ណោះ វៀរចាកសេវនចិត្ត មិនត្រូវឡើយ ព្រោះ ហេតុនោះ ព្រះដ៏មានព្រះភាគ កាលទ្រង់សម្តែងលក្ខណៈនោះ ទើបត្រាស់ថា ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ ដូច្នេះជាដើម ។ ពណ៌នា បឋមចតុក្កៈ បណ្តាបទទាំងនោះ បទថា ភិក្ខុស្ស បានដល់ ភិក្ខុអ្នកសេព មេថុនធម្ម ។ ក្នុងពាក្យថា សេវនចិត្តំ ឧបដ្ឋិតេ នេះ ជាបឋមាវិភត្តិ ចុះក្នុង អត្ថសត្តមីវិភត្តិ អធិប្បាយថា កាលសេវនចិត្តប្រាកដហើយ ។ ច្រើនបទថា វច្ចមគ្គំ អង្គជាតំ បវេសេន្តស្ស សេចក្តីថា កាលភិក្ខុ សកអង្គជាត គឺបុរិសនិមិត្តរបស់ខ្លួនចូលទៅក្នុងវច្ចមគ្គនោះ សូម្បីត្រឹមមួយ គ្រាប់ល្ង ។ ពីរបទថា អាបត្តិ បរាជិកស្ស សេចក្តីថា អាបត្តិបារាជិក រមែង មានដល់ភិក្ខុនោះ ។ ម្យ៉ាងទៀត បទថា អាបត្តិ ប្រែថា រមែងមានការត្រូវ ។ បទថា បរាជិកស្ស បានដល់ ធម៌ គឺបារាជិក ។ ក្នុងគ្រប់ៗ បទ ក៏ មានន័យដូច្នេះឯង ។ ព្រះដ៏មានព្រះភាគ កាលទ្រង់សម្តែងអាបត្តិរបស់ភិក្ខុដែលសក ( អង្គ ជាតរបស់ខ្លួន ) ចូលទៅដោយសេវនចិត្តតែម្យ៉ាងបុណ្ណោះហើយ ឥឡូវនេះ ដើម្បីទ្រង់រក្សាពួកកុលបុត្រដែលបួសដោយសទ្ធា ជាអ្នកបដិបត្តិប្រពៃ មិន ត្រេកអរសូម្បីក្នុងកាល