អធិប្បាយ ចតុក្កៈ ២៦៩ ដ៏សេស

ក្បាលទី 1 · ទំព័រ 668

ព្រះដ៏មានព្រះភាគ កាលទ្រង់សម្តែងបឋមចតុក្កៈយ៉ាងនោះហើយ ឥឡូវនេះ កាលទ្រង់សម្តែងចតុក្កៈដទៃ ដោយអំណាចមគ្គទាំង ៣ នោះ ព្រោះ ភិក្ខុដែលជាសត្រូវនាំស្រីមកហើយ ឲ្យអង្គុយសង្កត់ដោយវច្ចមគ្គតែ ម្យ៉ាងបុណ្ណោះក៏ទេ ដោយពិតនោះ ឲ្យអង្គុយសង្កត់ដោយទ្វារបស្សាវមគ្គខ្លះ ដោយមុខមគ្គខ្លះ ហើយកាលភិក្ខុដែលជាសត្រូវនាំស្រីមក ពួកខ្លះនាំស្រី ដែលភ្ញាក់មក ពួកខ្លះនាំស្រីដេកលក់មក ពួកខ្លះនាំស្រីស្រវឹងមក ពួកខ្លះនាំ ស្រីឆ្កួតមក ពួកខ្លះនាំស្រីប្រមាទមក គឺនាំស្រីដែលបញ្ជូនចិត្តទៅ ក្នុងអារម្មណ៍ ដទៃ គឺដែលរាយមាយមក ពួកខ្លះនាំស្រីដែលស្លាប់ហើយ សត្វមិនទាន់ កកេរស៊ីមក គឺនាំស្រីដែលស្លាប់មាននិមិត្ត ដែលសត្វទាំងឡាយ មានឆ្កែ ចចកជាដើមមិនទាន់កកេរស៊ីមក ពួកខ្លះនាំស្រីស្លាប់ហើយ ដែលសត្វមិនទាន់ បានកកេរស៊ីដោយច្រើនមក ស្រីស្លាប់ដែលឈ្មោះថា សត្វមិនទាន់បានកកេរ ស៊ីដោយច្រើន គឺត្រង់វច្ចមគ្គក្តី បស្សាវមគ្គក្តី មុខមគ្គក្តី ដែលជានិមិត្តមាន ឱកាស គឺសត្វមិនទាន់បានកកេរស៊ីមានចំណែកច្រើន ពួកខ្លះនាំស្រីដែលស្លាប់ សត្វកកេរស៊ីហើយដោយច្រើនមក ស្រីស្លាប់ដែលសត្វកកេរស៊ីហើយដោយ ច្រើន គឺអវ័យវៈត្រង់និមិត្ត មានវច្ចមគ្គជាដើម ត្រូវសត្វកកេរស៊ីជាចំណែក ច្រើន ដែលមិនទាន់បានកកេរស៊ីមានចំណែកតិច មិនមែននាំមកតែស្រី មនុស្សតែម្យ៉ាងបុណ្ណោះឡើយ ដោយពិត នាំស្រីអមនុស្សខ្លះ សត្វតិច្ឆោនញី ខ្លះមក មិនមែននាំមកចំពោះតែស្រី មានប្រការដូចពោលហើយបុណ្ណោះមក ទេ គឺនាំឧភតោព្យញ្ជនកៈខ្លះ ខ្ទើយខ្លះ មនុស្សប្រុសខ្លះមក ទើបត្រាស់ពាក្យ