វិនីតវត្ថុក្នុងបឋមបារាជិក

ក្បាលទី 1 · ទំព័រ 690

សួរថា ពាក្យប្រព័ន្ធជាព្រះគាថាថា រឿងស្វាញី ១ រឿងវជ្ជីបុត្តភិក្ខុ ១ រឿងភិក្ខុក្លែងភេទជាគ្រហស្ថ ១ រឿងអាក្រាត ១ រឿងពួកភិក្ខុប្រព្រឹត្តតាមលទ្ធិតិរ្ថិយ ៧ រឿង រឿងទារិកា ១ រឿងឧប្បលវណ្ណាភិក្ខុនី ១ រឿងជនផ្សេងគ្នា ២ រូប គឺភិក្ខុក្លាយភេទជាស្រី ១ និងភិក្ខុនីក្លាយភេទជាប្រុស ១ រឿងមាតា ១ រឿងធីតា ១ រឿងប្អូនស្រី ១ រឿងប្រពន្ធ ១ រឿងភិក្ខុខ្នងទន់ ១ រឿងភិក្ខុមានអង្គជាតវែង ១ រឿងមុខ ដំបៅ ២ រឿង រឿងរូបគំនូរ ១ រឿងឈើចម្លាក់ជារូបធីតា ១ រឿងភិក្ខុ ៥ រូប និងសុន្ទរភិក្ខុផង ១ រឿងស្ត្រី ៥ រឿង រឿងព្រៃខ្មោច ៥ រឿង រឿង ឆ្អឹង ១ រឿងនាគញី ១ រឿងយក្ខិនី ១ រឿងស្រីប្រេត ១ រឿងភិក្ខុខ្ទើយ ១ រឿងភិក្ខុកើតរោគស្ពឹក ១ រឿងចាប់មាតុគ្រាមប្រុងនឹងសេព ១ រឿងព្រះអរហន្ត សិងលក់ក្នុងក្រុងភទ្ទិយៈ ១ រឿងភិក្ខុក្រុងសាវត្ថី ៤ រឿង រឿងភិក្ខុ អ្នកចំបាប់ ៣ រូប ក្នុងក្រុងវេសាលី ៣ រឿង រឿងភិក្ខុសិងបើកទ្វារ ១ រឿងភិក្ខុក្រុងភារុកច្ឆយល់សប្តិ ១ រឿងឧបាសិកាឈ្មោះសុបព្វា ៩ រឿង រឿងឧបាសិកាឈ្មោះសទ្ធា ៩ រឿង រឿងភិក្ខុនី ១ រឿងសិក្ខមានា ១ រឿង សាមណេរី ១ រឿងស្រីផ្កាមាស ១ រឿងមនុស្សខ្ទើយ ១ រឿងស្ត្រីគ្រហស្ថ ១ រឿងភិក្ខុសេពគ្នានឹងគ្នា ១ រឿងភិក្ខុចាស់ ១ រឿងកូនម្រឹគ ១ នេះ ដូចម្តេច ។ ឆ្លើយថា ព្រះគាថានេះ ឈ្មោះឧទានគាថានៃវិនីតវត្ថុ គឺរឿងនោះៗ ព្រះ ដ៏មានព្រះភាគទ្រង់វិនិច្ឆ័យដោយព្រះអង្គឯង ដែលព្រះធម្មសង្គាហកត្ថេរទាំងឡាយ បានដាក់ចិត្តថា ព្រះវិនយធរទាំងឡាយ នឹងចងក្រងរឿងទាំងនោះ ឲ្យបានល្អ ទើបបានរចនាទុក ។ ចំណែកវត្ថុគាថា ព្រះឧបាលិត្ថេរបានធ្វើទុក ក្នុងចិត្តថា ព្រះវិនយធរទាំងឡាយនឹងវិនិច្ឆ័យតទៅ ( ក