ដាច់ប្រគេនដោយហេតុ ៧ យ៉ាង
ចែកគ្នា បកតត្តភិក្ខុ រមែងរក្សាវត្ថុនោះទុក ។ ចំណែកវត្ថុណាចែកគ្នាហើយ ជារបស់លោក វត្ថុនោះរមែងដាច់ប្រគេនទៅ មែនពិត ព្រះដ៏មានព្រះភាគ ក៏ត្រាស់ពាក្យនេះ ទុកក្នុងគម្ពីរបរិវារថា ភិក្ខុទទួលប្រេង ទឹកឃ្មុំ ទឹកអំពៅ និងទឹកដោះថ្លា ហើយទុកដាក់ដោយខ្លួនឯង ទុកជាមិនទាន់កន្លង ៧ ថ្ងៃ នៅឡើយ កាលបើមានបច្ច័យ ហើយឆាន់ ត្រូវអាបត្តិ ប្រស្នានេះពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ ។ ការដាច់ប្រគេនព្រោះហេតុ ៧ យ៉ាង ពិតហើយ ព្រះពុទ្ធវចនៈនេះ ព្រះដ៏មានព្រះភាគត្រាស់សំដៅយកការត្រឡប់ ភេទ ។ ឈ្មោះថា ការទទួលប្រគេនរមែងដាច់ទៅ ព្រោះត្រឡប់ភេទ ១ ព្រោះមរណភាព ១ ព្រោះលាសិក្ខា ១ ព្រោះបែរទៅជាបុគ្គលថោកទាប ១ ព្រោះឲ្យដល់អនុបសម្បន្ន ១ ព្រោះដាច់អាល័យ ១ ព្រោះត្រូវដណ្តើមយក ទៅ ១ ព្រោះដូច្នោះ បើមានវត្ថុដែលទទួលប្រគេនទុក ជាចំណិតសម៉ក្តី វត្ថុ ទាំងអស់របស់លោក រមែងដាច់ប្រគេនទៅ ម្យ៉ាងទៀត វត្ថុណានីមួយ ដែល ជារបស់ភិក្ខុនីនោះ លោកទទួលប្រគេន ឬមិនទាន់បានទទួលប្រគេនក៏ដោយ ដែលរក្សាទុកក្នុងវិហាររបស់ភិក្ខុ ភិក្ខុនីអង្គនោះឯង ជាធំលើវត្ថុទាំងនោះ គួរឲ្យ លោកជញ្ជូនយកទៅចុះ ។ ចំណែករបស់ណាដែលជាថាវរវត្ថុ ដែលជារបស់ ផ្ទាល់ខ្លួនរបស់លោក ក្នុងវិហាររបស់ភិក្ខុនេះ ទោះជាសេនាសនៈក្តី ឬដើមឈើ ដែលដាំទុកក្តី លោកប្រាថ្នានឹងឲ្យរបស់ទាំងនោះដល់បុគ្គលណា ក៏គប្បី ឲ្យដល់បុគ្គលនោះ ។ បណ្តាសម្មតិ ១៣ យ៉ាង សម្មតិដែលនាងបានក្នុងវេលាជាភិក្ខុរមែង រម្ងាប់ទៅទាំងអស់ ។ ការកាន់យកសេនាសនៈក្នុងថ្ងៃចូលវស្សាដំបូង រមែង រម្ងាប់ទៅ ។ បើក្លាយភេទក្នុងកាលលោកកាន់យកសេនាសនៈ ក្នុងថ្ងៃចូល វស្សាលើកទី ២ ( បច្ឆិមិកវស្សា ) ហើយ ភិក្ខុសង្ឃប្រាថ