តតិយសង្គាយនា
ស្សមហាព្រហ្មកើតក្នុងមនុស្សលោក តិស្សមហាព្រហ្មនោះឯង ឃ្លាតចាកព្រហ្មលោកហើយ បានបដិសន្ធិក្នុង ផ្ទះរបស់មោគ្គលីព្រាហ្មណ៍ ចំណែកព្រះសិគ្គវត្ថេរ ចាប់តាំងអំពីតិស្សមហាព្រហ្មនោះបដិសន្ធិ ក៏ចូលទៅបិណ្ឌបាតក្នុងផ្ទះរបស់ព្រាហ្មណ៍រហូត ៧ ឆ្នាំ ។ ក្នុងរយៈពេលនេះ សូម្បីមួយថ្ងៃ លោកក៏មិនដែលបានបបរត្រឹមតែមួយត្រ ឡោក ឬបាយត្រឹមតែមួយវែកឡើយ ។ ដោយកន្លងទៅ ៧ ឆ្នាំ ក្នុង ថ្ងៃមួយ លោកបានត្រឹមតែពាក្យថា និមន្តទៅប្រោសសត្វខាងមុខចុះលោក ម្ចាស់ ។ ក្នុងថ្ងៃនោះឯង ព្រាហ្មណ៍បានធ្វើកិច្ចដែលគួរធ្វើខ្លះ ខាងក្រៅផ្ទះហើយ ដើរត្រឡប់មក ក៏ជួបព្រះថេរៈត្រង់ចំណែកនៃផ្លូវ ទើបសួរថា បព្វជិតដ៏ ចម្រើន លោកបានមកកាន់ផ្ទះរបស់ខ្ញុំហើយឬ ព្រះថេរៈឆ្លើយថា ចម្រើនពរ អាត្មាបានទៅហើយព្រាហ្មណ៍ៗ សួរថា លោកបានអ្វីខ្លះដែរឬ ព្រះថេរៈ ឆ្លើយថា ចម្រើនពរ បានព្រាហ្មណ៍ ព្រាហ្មណ៍នោះទៅដល់ផ្ទះហើយសួរថា នរណាបានឲ្យអ្វីដល់បព្វជិតនោះខ្លះឬ ពួកជនក្នុងផ្ទះឆ្លើយថា មិនបានឲ្យអ្វី ឡើយ ។ ក្នុងថ្ងៃទី ២ ព្រាហ្មណ៍នោះអង្គុយត្រង់ទ្វារផ្ទះនោះឯង ដោយគិតថា ថ្ងៃនេះ អញនឹងសង្កត់សង្កិនបព្វជិតនេះ ដោយការពោលកុហក ។ ក្នុងថ្ងៃទី ២ ព្រះថេរៈក៏ទៅដល់ទ្វារផ្ទះរបស់ព្រាហ្មណ៍ ។ ព្រាហ្មណ៍កាលឃើញព្រះ ថេរៈ ក៏និយាយយ៉ាងនេះថា ម្សិលមិញ លោកមិនបានអ្វីពីផ្ទះរបស់ខ្ញុំឡើយ ក៏ប្រាប់ថាបាន ការពោលកុហក សមគួរដល់លោកឬ ។ ព្រះថេរៈពោលថា ចម្រើនពរ ព្រាហ្មណ៍ ក្នុងផ្ទះរបស់អ្នក អាត្មា មិនបានសូម្បីត្រឹមតែពាក្យនិយាយថា និមន្តទៅប្រោសសត្វខាងមុខចុះ ដូច្នេះ អស់កាល ៧ ឆ្នាំ ម្សិលមិញ បានត្រឹមតែពាក្យនិយាយថា និមន្តទៅប្រោស សត្វខាងមុខចុះ កាលបើដូច្នោះ ទើបអាត្មា