រឿងអសោកមហារាជ
ទៀត ចាក់ទឹកនោះចោល ហើយដងទឹកដទៃមកទុក ហើយនាំយកឈើស្ទន់ នោះចេញទៅ ហើយកាន់យកឈើជម្រះធ្មេញដទៃ ។ ព្រះថេរៈធ្វើយ៉ាងនេះ ដល់ទៅ ៧ ថ្ងៃ ក្នុងថ្ងៃទី ៧ ទើបសួរ ( សាមណេរ ) ដដែលទៀត ។ សាមណេរក៏ប្រាប់ដូចដើម ដែលបានពោលមកហើយក្នុងកាលមុននោះឯង ។ ព្រះថេរៈដឹងយ៉ាងច្បាស់ថា ព្រាហ្មណ៍ម្នាក់នេះ ជាអ្នកប្រដៅងាយហ្ន៎ ទើបសួរថា អ្នកមកដើម្បីបំណងដូចម្តេច សាមណេរប្រាប់ថា ដើម្បីបំណង រៀនពុទ្ធវចនៈ ព្រះថេរៈប្រាប់ថា អ្នកចូររៀនក្នុងកាលឥឡូវនេះចុះ ទើបផ្តើម ឲ្យរៀនព្រះពុទ្ធវចនៈ តាំងអំពីព្រលឹមនោះទៅ ។ តិស្សៈ ទាំងភាពដែលខ្លួនជាសាមណេរនោះឯង រៀនយកពុទ្ធវចនៈ ទាំងអស់ ព្រមទាំងអដ្ឋកថា វៀរព្រះវិនយបិដក ។ ក្នុងពេលឧបសម្បទា ហើយ មិនបានវស្សាឡើយ បានជា តិបិដកធុរៈ្ប ទ្រទ្រង់ព្រះត្រៃបិដក ) ។ អាចារ្យ និងឧបជ្ឈាយ៍ ប្រគល់ពុទ្ធវចនៈទាំងអស់ទុកក្នុងដៃរបស់មោគ្គលីបុត្តតិស្សភិក្ខុហើយ តាំងនៅដរាបដល់អស់អាយុ ក៏បរិនិព្វាន ។ ឯព្រះមោគ្គលីបុត្តតិស្សត្ថេរចម្រើនកម្មដ្ឋានហើយ សម្រេចជាព្រះអរហន្ត ក្នុងសម័យក្រោយមក បង្រៀនព្រះធម៌ និងព្រះវិន័យដល់ភិក្ខុដ៏ច្រើន ។ រឿងអសោកមហារាជ សម័យនោះឯង ព្រះបាទពិន្ទុសារ មានព្រះរាជឱរស ១០១ អង្គ ព្រះបាទ អសោកបញ្ជាឲ្យសម្រេចទោស គឺសម្លាប់ព្រះរាជឱរសទាំងនោះអស់គ្មាន សល់ ទុកតែតិស្សកុមារដែលរួមផ្ទៃមាតាជាមួយព្រះអង្គ ។ លោកកាលបញ្ជា ឲ្យសម្រេចទោស ទ្រង់មិនទាន់បានអភិសេកឡើយ ទ្រង់គ្រងរាជ្យដល់ទៅ ៤ ឆ្នាំ លុះកន្លងទៅ បាន ៤ ឆ្នាំ ក្នុងឆ្នាំទី ១៨ បន្ទាប់អំពី ២០០ ឆ្នាំ គិតពីឆ្នាំ បរិនិព្វានរបស់ព្រះតថាគតមក ទើបទ្រង់ដល់នូវការអភិសេក ជាស្តេច ឯករាជ្យក្នុងជម្ពូទ្វីបទាំងមូល ។ ដោយអានុភាពនៃការ