ពុទ្ធគុណកថា

ក្បាលទី 1 · ទំព័រ 211

ក្នុងពាក្យទាំងឡាយជាដើមថា ឥតិបិ សោ ភគវា ជាដើម មានយោជនា ជាបឋមដូចតទៅនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជាព្រះអរហន្ត ព្រោះហេតុ ដូច្នេះ ជាសម្មាសម្ពុទ្ធ ព្រោះហេតុដូច្នេះ ជាបុគ្គលដល់ព្រមដោយវិជ្ជា និង ចរណៈ ព្រោះហេតុដូច្នេះ ជាអ្នកមានដំណើរល្អហើយ ព្រោះហេតុដូច្នេះ ព្រោះដឹងច្បាស់នូវលោក ព្រោះហេតុដូច្នេះ ជាអ្នកទូន្មានបុរស ដែលគួរ ទូន្មានដ៏ប្រសើរ ព្រោះហេតុដូច្នេះ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រោះហេតុដូច្នេះ ជាអ្នករីកហើយ ព្រោះហេតុដូច្នេះ ជាអ្នកចែកធម៌ ព្រោះ ហេតុដូច្នេះ មានអធិប្បាយដែលលោកពោលទុកថា ព្រោះហេតុនេះ និង ហេតុនេះ ។ ឥឡូវនេះ នឹងធ្វើការពណ៌នាដោយន័យពិស្តារនៃបទទាំងនោះ ដើម្បីភាព ជាបុគ្គលឈ្លាសក្នុងសុត្តន្តន័យ និងដើម្បីរីករាយនៃចិត្ត ដោយធម្មីកថា ដែលប្រកបដោយពុទ្ធគុណ ក្នុងវារៈនៃការចាប់ផ្តើមពណ៌នាព្រះវិន័យ នៃអ្នក ទ្រទ្រង់វិន័យទាំងឡាយ ។ ព្រោះហេតុនោះ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យដែល លោកពោលទុកថា ព្រះដ៏មានព្រះភាគអង្គនោះ ជាព្រះអរហន្ត ព្រោះហេតុ យ៉ាងនេះ ដូច្នេះជាដើម ។ អធិប្បាយបទថា អរហំ ព្រះដ៏មានព្រះភាគអង្គនោះ បណ្ឌិតគប្បីជ្រាបថា ជាព្រះអរហន្ត ព្រោះ ហេតុទាំងនេះមុន គឺព្រោះជាបុគ្គលឆ្ងាយ និងទ្រង់ទម្លាយសត្រូវទាំងឡាយ និងទ្រង់កាច់បំបាក់នូវចក្រទាំងឡាយ ព្រោះជាបុគ្គលគួរដល់បច្ច័យជាដើម ព្រោះមិនមានការធ្វើបាបក្នុងទីកំបាំង ។ ពិតហើយ ព្រះដ៏មានព្រះភាគអង្គនោះ ជាអ្នកឆ្ងាយ គឺទ្រង់តាំងនៅក្នុង ព្រះគុណដែលឆ្ងាយសែនឆ្ងាយអំពីកិលេសសព្វយ៉ាង ព្រោះទ្រង់កម្ចាត់បង់ នូវកិលេសទាំងឡាយ ព្រមទាំងវាសនាដោយមគ្គ ព្រោះដូច្នោះ ទើបទ្រង់ ព្រះនាមថា អរហំ ព្រោះជាអ្នកឆ