បឋមជ្ឈានកថា

ក្បាលទី 1 · ទំព័រ 283

ឥឡូវនេះ ព្រះដ៏មានព្រះភាគ កាលទ្រង់សម្តែងគុណវិសេស តាំងអំពី បឋមជ្ឈាន រហូតដល់វិជ្ជា ៣ ជាទីបំផុត ដែលទ្រង់បានសម្រេចហើយ ដោយបដិបទានេះ ទើបត្រាស់ថា សោ ខោ អហំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ អត្ថនៃបទជាដើមថា វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ ព្រះដ៏មានព្រះភាគត្រាស់ហើយក្នុងវិភង្គនោះឯង ដោយន័យជាដើមថា បណ្តាកាម និងអកុសលធម៌ទាំងនោះ កាមដូចម្តេច គឺ ការពេញចិត្ត ឈ្មោះថា កាម តម្រេក ឈ្មោះថា កាម តម្រេក ដោយអំណាចការពេញចិត្ត ឈ្មោះថា កាម ការត្រិះរិះ ឈ្មោះថា កាមរាគ ៈ ឈ្មោះថា កាម រាគៈដោយអំណាចការត្រិះរិះ ឈ្មោះថា កាម ទាំងនេះ តថាគតហៅថា កាម ។ បណ្តាកាម និងអកុសលធម៌ទាំងនោះអកុសល ធម៌ដូចម្តេច កាមច្ឆន្ទៈ ព្យាបាទ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ពួក កិលេសទាំងនេះ ហៅថា អកុសលធម៌ ។ ភិក្ខុជាអ្នកស្ងាត់ចាកកាមទាំងនេះ ផង ចាកអកុសលធម៌ទាំងនេះផង ហេតុនោះ ទើបទ្រង់ត្រាស់ថា ស្ងាត់ចាក កាមទាំងឡាយ ចាកអកុសលធម៌ទាំងឡាយ ដោយប្រការដូច្នេះ សេចក្តីនេះ ពិតមែនហើយ តែសេចក្តី ( នៃបទទាំងនោះ ) វៀរន័យរបស់អដ្ឋកថាចេញ នឹងប្រាកដដោយល្អមិនបាន ខ្ញុំនឹងប្រកាសអត្ថនោះតាមអដ្ឋកថានោះឯង យ៉ាង នេះថា សេចក្តីនេះដូចម្តេច សេចក្តីនេះដូច្នេះ គឺពីរបទថា វិវិច្ចេវ កាមេហិ ប្រែថា ស្ងាត់ចាកកាមទាំងឡាយ គឺចៀសចេញចាកកាមទាំងឡាយ ។ អធិប្បាយ ឯវ អក្ខរៈ ឯ ឯវ អក្ខរៈនេះ ក្នុងបទថា វិវិច្ចេវ នេះ គប្បីជ្រាបថា មានការកំណត់ ជាអត្ថ ។ ព្រោះ ឯវ អក្ខរៈ មានការកំណត់ជាអត្ថនោះ ដូច្នោះ ទើប ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងភាពដែលកាមទាំងឡាយ សូម្បីមិនមានក្នុង វេលាចូលបឋមជ្ឈាននោះ ក៏ជាសត្រូវដល់បឋមជ្ឈាននោះ ហើយការស