មហាសីហនាទសូត្រទី ៨
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគគង់ នៅក្នុងព្រៃឈ្មោះកណ្ណកថលៈ ជាទីឲ្យអភ័យដល់ម្រឹគ ទៀបក្រុងឧជុញ្ញា ។ គ្រានោះ អចេលៈ ( បរិព្វាជកអាក្រាត ) ឈ្មោះ កស្សប ចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយក៏ ពោលពាក្យរាក់ទាក់សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និង ពាក្យដែលគួររពឫក ហើយក៏ឈរនៅក្នុងទីដ៏សមគួរ ។ លុះអចេលកស្សប ឈរក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រ ព្រះគោតមដ៏ចម្រើន ខ្ញុំបានឮពាក្យដូច្នេះថា ព្រះសមណគោតម រមែង តិះដៀលតបៈទាំងពួង រមែងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈ ទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង បពិត្រព្រះគោតមដ៏ចម្រើន ពួកស មណព្រាហ្មណ៍ណា បានពោលយ៉ាងនេះថា ព្រះសមណគោតម រមែង តិះដៀលតបៈទាំងពួង រមែងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈ ទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង សមណព្រាហ្មណ៍ទាំងនោះ ជាអ្នក ពោលតាមហេតុ ដែលព្រះគោតមដ៏ចម្រើនពោលហើយ ឬមិនពោលបង្កាច់ ព្រះគោតមដ៏ចម្រើនដោយពាក្យមិនពិតទេ ឬពោលនូវធម៌ដ៏សមគួរដល់ធម៌ ឬ វាទានុវាទៈណាមួយ ប្រកបដោយធម៌ មិនដល់នូវឋានៈដែលពួកវិញ្ញូជនគួរ តិះដៀលទេឬ ឯយើងទាំងឡាយ មិនប៉ងនឹងពោលបង្កាច់ព្រះគោតមដ៏ចម្រើន ទេ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកស្សប ពួកសមណព្រាហ្មណ៍ណា បាន ពោលហើយយ៉ាងនេះថា ព្រះសមណគោតម រមែងតិះដៀលតបៈទាំងពួង រមែងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈទាំងអស់គ្នា ដែលមាន អាជីវៈសៅហ្មង ពួកសមណព្រាហ្មណ៍ទាំងនោះ មិនមែនពោលតាមវាទៈ ដែលតថាគតពោលហើយ ( ដោយសព្វគ្រប់ ) ទេ ពោលបង្កាច់តថាគត ( ខ្លះ ក៏មាន ) មួយវិញទៀត ពួកសមណព្រាហ្មណ៍ទាំងនោះ មិនមែនពោល បង្