ជនវសភសូត្រទី ៥
ខ្ញុំបានស្តាប់ហើយយ៉ាងនេះ ។ សម័យមួយ ព្រះមាន ព្រះភាគ គង់ក្នុងលំនៅដែលធ្វើដោយឥដ្ឋ ជិតនាទិកគ្រាម ។ សម័យនោះ ឯង ព្រះមានព្រះភាគ ទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជនដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល កន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ ១ កោសល ជនបទ ១ វជ្ជីជនបទ ១ មល្លជនបទ ១ ចេតិជនបទ ១ វំសជនបទ ១ កុរុជនបទ ១ បញ្ចាលជនបទ ១ មច្ឆជនបទ ១ សុរសេនជនបទ ១ ថា ជនឯណោះ ទៅកើតក្នុងទីឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួក ជនអ្នកនៅក្នុងនាទិកគ្រាម ជាង ៥០ នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មានសភាពជាឱបបាតិកសត្វ បរិនិព្វានក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះ ព្រោះអស់ ទៅនៃសំយោជនៈទាំង ៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាមជាង ៩០ នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តង ទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ ៣ តែនៅមាន រាគៈ ទោសៈ មោហៈ ដែលស្រាលស្តើង ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង ៥០០ នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល កន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃ សំយោជនៈ ៣ ។ ពួកជនជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលនៅក្នុង នាទិកគ្រាម បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ព្យាករក្នុងកំណើតនៃ បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជនដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្ល