បាយាសិសូត្រទី ១០

ក្បាលទី 11 · ទំព័រ 585

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះកុមារកស្សប ដ៏មានអាយុ ត្រាច់ទៅកាន់ចារិកក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប បានទៅដល់សេតព្យនគរ របស់អ្នកកោសលទាំងឡាយ ។ បានឮថា ព្រះកុមារកស្សបដ៏មានអាយុ គង់នៅក្នុងព្រៃធ្នង់ ជាខាងជើងក្រុង សេតព្យៈ ជិតក្រុងសេតព្យៈនោះ ។ សម័យនោះឯង ព្រះបាទបាយាសិរាជញ្ញៈ គ្រប់គ្រងសេតព្យនគរ ដែលជានគរកុះករដោយសត្វ និងមនុស្សប រិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយស្រូវ អង្ករ ជាស្រុកព្រះរាជ ទ្រព្យដែលព្រះបាទបស្សេនទិកោសលទ្រង់ប្រទាន ជារាជរង្វាន់ ជារង្វាន់ ដ៏ប្រសើរ ។ សម័យនោះឯង ព្រះបាទបាយាសិរាជញ្ញៈ កើតមានទិដ្ឋិអាក្រក់ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាក របស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ បានឮដំណឹងហើយ ( ក៏ និយាយគ្នា ) ថា ម្នាលគ្នាយើង សមណៈឈ្មោះកុមារកស្សប ជាសាវ័ក របស់ព្រះសមណគោតម ត្រាច់ទៅកាន់ចារិកក្នុងដែនកោសល ជាមួយនឹង ភិក្ខុសង្ឃច្រើនចំនួន ៥០០ រូប មកដល់ក្រុងសេតព្យៈ ហើយគង់នៅក្នុងព្រៃ ធ្នង់ ដែលឋិតនៅខាងជើងក្រុងសេតព្យៈ ជិតក្រុងសេតព្យៈ ។ កិត្តិសព្ទ សរសើរព្រះកុមារកស្សបដ៏ចម្រើននោះ ពីរោះឮខ្ចរខ្ចាយទៅយ៉ាងនេះថា លោក ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា ជាពហុស្សូត មានសម្តីដ៏វិចិត្រ មាន បដិភាណដ៏ល្អ ជាអ្នកត្រាស់ដឹងផង ជាព្រះអរហន្តផង ក៏កាលដែលបានជួប ព្រះអរហន្តទាំងឡាយមានសភាពដូច្នោះ ជាការប្រពៃណាស់ ។ លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ចេញពីក្រុងសេតព្យៈទៅ ជា ពួក ជាកង មានមុខត្រសងទៅកាន់ទិសខាងជើង ដើរទៅកាន់ព្រៃធ្នង់