បាដិកសូត្រទី ១

ក្បាលទី 11 · ទំព័រ 659

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យ ១ ព្រះមានព្រះភាគ ទ្រង់ គង់នៅក្នុងអនុប្បិយនិគមរបស់ពួកមល្លជន ក្នុងមល្លជនបទ ។ គ្រានោះឯង វេលាព្រឹកព្រហាម ព្រះមានព្រះភាគទ្រង់ស្បង់បាត្រ និងចីវរ ទ្រង់ពុទ្ធដំណើរ ចូលទៅបិណ្ឌបាតក្នុងអនុប្បិយនិគម ។ ពេលនោះឯង ព្រះមានព្រះភាគ មានព្រះតម្រិះយ៉ាងនេះថា ការចូលទៅបិណ្ឌបាតក្នុងអនុប្បិយនិគម ក៏នៅ ព្រឹកពេកណាស់ បើដូច្នោះ គួរតែតថាគតចូលទៅរកបរិព្វាជក ជាភគ្គវគោត្រ ក្នុងអារាមនៃបរិព្វាជក ជាភគ្គវគោត្រសិន ។ លំដាប់នោះឯង ព្រះមាន ព្រះភាគ ទ្រង់ពុទ្ធដំណើរចូលទៅរកបរិព្វាជកជាភគ្គវគោត្រ ក្នុងអារាម នៃបរិព្វាជក ជាភគ្គវគោត្រ ។ ពេលនោះឯង ភគ្គវគោត្របរិព្វាជក បាន ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន ព្រះភាគស្តេចមក បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគស្តេចមកល្អ ហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគធ្វើនូវបរិយាយនេះ ដើម្បី និមន្តមកក្នុងទីនេះ អស់កាលយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន បុណ្យស្តេចគង់ នេះឯងជាអាសនៈដែលខ្ញុំព្រះអង្គក្រាលបម្រុងទុក ។ ព្រះមាន ព្រះភាគទ្រង់គង់លើអាសនៈ ដែលបរិព្វាជកបានក្រាលទុក ។ ចំណែក ខាងភគ្គវគោត្របរិព្វាជក បានកាន់យកអាសនៈដ៏ទាបមួយ អង្គុយក្នុងទីសម គួរ ។ លុះភគ្គវគោត្របរិព្វាជក អង្គុយក្នុងទីសមគួរ ហើយបានក្រាបបង្គំទូលព្រះ មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលពីថ្ងៃមុន យូរថ្ងៃ ណាស់មកហើយ លិច្ឆវិបុត្រឈ្មោះសុនក្ខត្តៈ បានចូលមករកខ្ញុំព្រះអង្គ លុះ ចូលមកដល់ហើយ ក៏និយាយនឹងខ្ញុំព្រះអង្គយ៉ាងនេះថា បពិត្រអ្នកជាភគ្គវគោត្រ ឥឡូវនេះ ខ្ញុំបោះបង់ព្រះមានព្រះ