ឧទុម្ពរិកសូត្រទី ២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ ក៏សម័យនោះឯង បរិព្វាជក ឈ្មោះនិគ្រោធ នៅអាស្រ័យក្នុងបរិព្វាជការាម ជារបស់នាងទេវីឈ្មោះ ឧទុម្ពរិកា ជាមួយនឹងបរិព្វាជកបរិស័ទជាច្រើន ប្រមាណ ៣០០០ នាក់ ។ គ្រានោះឯង គហបតីឈ្មោះសន្ធាន បានចេញអំពីក្រុងរាជគ្រឹះ ដើម្បីគាល់ ព្រះមានព្រះភាគ ក្នុងវេលាថ្ងៃជ្រេពីត្រង់ ។ គ្រានោះ សន្ធានគហបតី មាន សេចក្តីត្រិះរិះដូច្នេះថា កាលនេះជាកាលមិនគួរនឹងទៅគាល់ព្រះមានព្រះភាគ នៅឡើយ ( ព្រោះថា ) ព្រះមានព្រះភាគ ទ្រង់កំពុងសម្ងំនៅ ទាំងមិនជា សម័យដើម្បីជួបភិក្ខុទាំងឡាយ ដែលជាអ្នកចម្រើនចិត្ត ព្រោះពួកភិក្ខុជាអ្នក ចម្រើនចិត្ត ក៏កំពុងនៅសម្ងំដែរ ។ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរក និគ្រោធបរិព្វាជក ឯបរិព្វាជការាមរបស់ព្រះនាងឧទុម្ពរិកាទេវី ( សិនចុះ ) ។ ទើបសន្ធានគហបតីចូលទៅរកនិគ្រោធបរិព្វាជក ឯបរិព្វាជការាមរបស់នាង ឧទុម្ពរិកាទេវី ។ សម័យនោះឯង និគ្រោធបរិព្វាជក កំពុងអង្គុយជាមួយនឹង បរិព្វាជកបរិស័ទជាច្រើន ដែលកំពុងគឹកកងរំពង មានសំឡេងហោ សំឡេង ខ្លាំង និយាយតិរិច្ឆានកថាមានប្រការផ្សេងៗ គឺនិយាយអំពីស្តេច និយាយអំពី ចោរ និយាយអំពីមហាមាត្យ និយាយអំពីសេនា និយាយអំពីភ័យ និយាយ អំពីចម្បាំង និយាយអំពីបាយ និយាយអំពីទឹក និយាយអំពីសំពត់ និយាយ អំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្រអូប និយាយអំពី ញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពី ជនបទ និយាយអំពីក្រុង និយាយអំព្រីស្តី និយាយអំពីបុរស និយាយអំពី ការផឹកសុរា និយាយអំពីច្រកល្អក និយាយអំពីកំពង់ទឹក និយាយអំពីបុព្វប្រេត និយា