អាដានាដិយសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះឯង ស្តេចធំទាំង ៤ អង្គ តាំងការរក្សាទុកក្នុងទិសទាំង ៤ តាំងកងពលទុកក្នុងទិសទាំង ៤ តាំង បុគ្គលជាអ្នកត្រួតត្រាទុក ក្នុងទិសទាំង ៤ ដោយសេនាយក្ខដ៏ច្រើន ដោយ សេនាគន្ធព្វដ៏ច្រើន ដោយសេនាកុម្ភណ្ឌដ៏ច្រើន ដោយសេនានាគដ៏ច្រើន កាលវេលា រាត្រី ( បឋមយាម ) កន្លងទៅហើយ ( ស្តេចទាំងនោះ ) មានពន្លឺដ៏ រុងរឿង ញ៉ាំងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ដោយ គោរព ហើយអង្គុយក្នុងទីដ៏សមគួរ ។ ឯយក្ខទាំងឡាយនោះ ពួកខ្លះ ថ្វាយបង្គំ ព្រះមានព្រះភាគដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែ ពោលពាក្យរាក់ទាក់សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏ សមគួរ ពួកខ្លះ គ្រាន់តែអង្គុយប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែអង្គុយស្ងៀម ក្នុងទីដ៏សមគួរ ។ ស្តេចជាធំឈ្មោះវេស្សវ័ណ គង់នៅក្នុងទីដ៏សមគួរ ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ ខ្ពស់ មិនជ្រះថ្លាចំពោះព្រះមានព្រះភាគក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួក យក្ខជាន់ខ្ពស់ជ្រះថ្លាចំពោះព្រះមានព្រះភាគក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួក យក្ខជាន់កណ្តាលមិនជ្រះថ្លា ចំពោះព្រះមានព្រះភាគក៏មាន ពួកយក្ខជាន់ កណ្តាលជ្រះថ្លា ចំពោះព្រះមានព្រះភាគក៏មាន បពិត្រព្រ