សង្គីតិសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើន គឺ ភិក្ខុប្រមាណ ៥០០ រូប ទ្រង់ស្តេចទៅដល់ក្រុងឈ្មោះបាវារបស់មល្លក្សត្រ ទាំងឡាយ ។ បានឮថា ព្រះមានព្រះភាគគង់ក្នុងអម្ពវ័នរបស់នាយចុន្ទកម្មារបុត្ត ( ជាកូនជាងលោហជាតិ ) ទៀបក្រុងបាវានោះ ។ សម័យនោះឯង ពួកមល្លក្សត្រនៅក្នុងក្រុងបាវា បានសាងនូវ សណ្ឋាគារថ្មីៗ ឈ្មោះឧព្ភតកៈ មិនទាន់អស់កាលយូរបុន្មាន សមណៈ ឬ ព្រាហ្មណ៍ ឬជាតិមនុស្សណាមួយ ក៏មិនទាន់បាននៅអាស្រ័យនៅឡើយ ។ ពួកមល្លក្សត្រអ្នកនៅក្នុងក្រុងបាវា បានឮដំណឹងថា ព្រះមានព្រះភាគទ្រង់ពុទ្ធ ដំណើរមកកាន់ចារិកក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើន គឺភិក្ខុប្រមាណ ៥០០ រូប ទ្រង់ស្តេចមកដល់ក្រុងបាវា គង់នៅក្នុងអម្ពវ័នរបស់នាយចុន្ទកម្មារបុត្ត ទៀបក្រុងបាវា ។ ទើបពួកមល្លក្សត្រ អ្នកនៅក្នុងក្រុងបាវា បានចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានអភិវាទព្រះមានព្រះភាគ ហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះពួកមល្លក្សត្រអ្នកក្រុងបាវាអង្គុយក្នុងទី ដ៏សមគួរហើយ បានក្រាបបង្គំព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ពួកមល្លក្សត្រអ្នកក្រុងបាវា បានសាងនូវសណ្ឋាគារថ្មី ឈ្មោះឧព្ភតកៈ មិន ទាន់អស់កាលយូរបុន្មានក្នុងទីនេះ សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្ស ណាមួយ ក៏មិនទាន់បាននៅអាស្រ័យនៅឡើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់សណ្ឋាគារនោះជាមុនចុះ លុះព្រះមាន ព្រះភាគ ប្រើប្រាស់ជាមុនរួចហើយ ពួកមល្លក្សត្រអ្នកក្រុងបាវា នឹងបានប្រើប្រាស់ ជាខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅដើម្បីប្រយ