អដ្ឋកថា មូលបរិយាយសូត្រទី ១

ក្បាលទី 13 · ទំព័រ 17

ឯវម្មេសុតំ ។ បេ ។ សព្វធម្មបរិយាយំ ៨ បទនមស្ការព្រះរតនត្រ័យ ខ្ញុំព្រះអង្គ សូមវន្ទាព្រះសម្ពុទ្ធ ទ្រង់មានងងឹត គឺមោហៈកម្ចាត់បង់ហើយ ដោយពន្លឺ គឺបញ្ញា រួចផុតហើយអំពីគតិទាំងពួង មានព្រះហបឫទ័យត្រជាក់ ដោយព្រះករុណា ជាគ្រូនៃសត្វលោកផង មនុស្ស និងទេវតាផង ។ ព្រះពុទ្ធ អង្គទ្រង់ចូលដល់នូវធម៌ដែលប្រាសចាកមន្ទិលណា ទើបទ្រង់ធ្វើឲ្យកើត និងធ្វើឲ្យ ជាក់ច្បាស់នូវភាពជាព្រះពុទ្ធ ខ្ញុំព្រះអង្គសូមវន្ទាព្រះធម៌ដ៏ឧត្តមនោះ ។ ខ្ញុំ ព្រះអង្គសូមវន្ទាព្រះអរិយសង្ឃ គឺប្រជុំព្រះអរិយបុគ្គលទាំង ៨ ដែលជាពុទ្ធឱរស កើតអំពីព្រះឧរៈនៃព្រះសុគត ទ្រង់កម្ចាត់មារ និងសេនាបានហើយ ។ បុណ្យដែលសម្រេចដោយការវន្ទា ព្រះរតនត្រ័យរបស់ខ្ញុំ ដែលជាអ្នក មានចិត្តជ្រះថ្លានេះ ដោយអានុភាពនៃបុណ្យនោះ សូមឲ្យខ្ញុំជាបុគ្គលមាន អន្តរាយកម្ចាត់ចេញបានដោយល្អហើយ អដ្ឋកថាឯណា ដែលព្រះអរហន្តដ៏ ជំនាញ ៥០០ អង្គសង្គាយនា គឺចងក្រងទុកអំពីខាងដើម និងដែលព្រះសង្គីតិកាចារ្យទាំងឡាយសង្គាយនាបន្ថែមក្នុងកាលខាងក្រោយក្តី ដើម្បីប្រកាស គឺ អធិប្បាយ អត្ថនៃព្រះសូត្រ មជ្ឈិមនិកាយ ក្នុងគម្ពីរនេះដែលកំណត់អត្ថ ដោយព្រះសូត្រខ្នាតកណ្តាល ដែលព្រះពុទ្ធអង្គ និងសាវ័កពណ៌នាទុក កម្ចាត់- បង់បាននូវលទ្ធិដទៃស្រេចហើយ ព្រះមហិន្ទមហាថេរៈ ដែលជាអ្នកឈ្លាស បាននាំមកកាន់កោះសីហឡស្ថាបនា គឺចារិកទុកជាសីហឡភាសា ដើម្បីប្រយោជន៍ដល់អ្នកកោះ ខ្ញុំនឹងនាំសីហឡភាសាចេញហើយ លើកឡើងកាន់ ភាសាដែលជាទីត្រេកអរនៃចិត្ត ដែលសមគួរជាបែបផែនបាន ប្រាសចាក ទោស គឺមគធភាសា ។ មួយផ្នែកទៀត ប្រកាស គឺអធិប្បាយអត្ថ មិនឲ្យ ជំទាស់មតិនៃព្រះថេរៈមហាវិហារ ដែលជាប្រទីបនៃថេរវង្ស មានការវិន