អត្ថរបស់ ឯវំ សព្ទជាដើម
យាយសូត្រជាសូត្រដើម ។ ពាក្យនិទានថា ឯវម្មេ សុតំ ជាពាក្យដែលព្រះអានន្ទ ពោល ទុកក្នុងបឋមសង្គីតិកាល ខាងដើមមូលបរិយាយសូត្រនោះ ។ បឋមមហាស ង្គីតិនេះ លោកពោលទុកពិស្តារហើយ ក្នុងខាងដើមនៃអដ្ឋកថាទីឃនិកាយ ឈ្មោះសុមង្គលវិលាសិនី ។ ព្រោះដូច្នោះ បឋមមហាសង្គីតិនោះ បណ្ឌិត គប្បីជ្រាបដោយន័យដែលពោលដោយពិស្តារហើយ ក្នុងអដ្ឋកថាទីឃនិកាយ នោះឯង ។ បទថា ឯវម្មេ សុតំ ជាដើមនេះ ជាពាក្យផ្តើម ។ បណ្តាបទទាំងនោះ បទថា ឯវំ ជានិបាត ។ បទថា មេ ជាដើម ជានាមបទ ។ ក្នុងបទថា ឧក្កដ្ឋាយំ វិហរតិ នេះ បណ្ឌិតគប្បីជ្រាបការចែកបទ ដោយន័យនេះមុនថា បទថា វិ ជាឧបសគ្គ ។ បទថា ហរតិ ជាអាខ្យាត តែដោយអត្ថ ឯវំ សព្ទ មានអត្ថចែកចេញបានច្រើនយ៉ាង គឺឧបមា ឧបទេស ( ការណែនាំ ) សម្បហំសនៈ ( ការលើកតម្កើង ) គរហណៈ ( ការតិះដៀល ) វចនសម្បដិគ្គហៈ ( ការទទួលពាក្យ ) អាការនិទស្សនៈ ( ការចង្អុលបង្ញាញ ) អវធារណៈ ( ការហាមសេចក្តីដទៃ ) ។ ពិតហើយ ឯវំ សព្ទនេះ មកក្នុងអត្ថថា ឧបមា ដូចក្នុងប្រយោគ ជាដើមយ៉ាងនេះថា ឯវំ ជាតេន មច្ចេន កត្តព្វំ កុសលំ ពហុំ កុសល ដែលសត្វកើតមកហើយ គួរធ្វើឲ្យច្រើនយ៉ាងនោះ ដូច្នេះ ។ មកក្នុងអត្ថថា ការណែនាំ ដូចក្នុងប្រយោគជាដើមថា ឯវន្តេ អភិ- ក្កមិតព្វំ ឯវន្តេ បដិក្កមិតព្វំ អ្នកត្រូវឈានដើរទៅមុខយ៉ាងនេះ អ្នកត្រូវថយ ក្រោយយ៉ាងនេះ ដូច្នេះ ។ មកក្នុងអត្ថថា លើកតម្កើង ដូចក្នុងប្រយោគជាដើមថា ឯវមេតំ ភគវា ឯវមេតំ សុគតំ បពិត្រព្រះដ៏មានព្រះភាគ ហេតុនុ៎ះយ៉ាងនេះហើយ បពិត្រ ព្រះសុគត ហេតុនុ៎ះយ៉ាងនេះហើយ ដូច្នេះ ។