ការមកនៃឈ្មោះនគរឧកដ្ឋា
សម្តែងធម៌តាមដែលខ្លួនបានស្តាប់មក ដោយពាក្យថា ឯវម្មេ សុតំ ឈ្មោះថា ធ្វើសរីរៈ គឺព្រះធម៌របស់ព្រះមានព្រះភាគឲ្យប្រចក្ស ។ ព្រោះហេតុនោះ ព្រះថេរៈ រមែងញ៉ាំងជនដែលកើតការនឿយណាយ ព្រោះមិនឃើញព្រះសាស្តា ឲ្យត្រេកអរក្នុងចិត្តថា បាវចនៈដែលឥតសាស្តារមែងមិនមាន នេះជាសាស្តា របស់យើងទាំងឡាយ ។ ព្រះថេរៈ កាលសម្តែងភាពដែលព្រះមានព្រះភាគ មិនមានក្នុងសម័យនោះ ដោយពាក្យថា ឯកំ សមយំ ភគវា ញ៉ាំងការរលត់ នៃរូបកាយឲ្យស្ទុះទៅ ។ ព្រោះហេតុនោះ ព្រះថេរៈរមែងញ៉ាំងជនដែល ស្រវឹងក្នុងជីវិតឲ្យសង្វេគថា ព្រះមានព្រះភាគអង្គនោះ ទ្រង់សម្តែងអរិយធម៌ មានឈ្មោះយ៉ាងនេះ ទ្រទ្រង់ទុកនូវកម្លាំង ១០ មានព្រះវរកាយស្មើដោយដុំ ពេជ្រ ទ្រង់បរិនិព្វានហើយ ដោយប្រយោជន៍អ្វីដទៃ ដែលពួកអ្នកគប្បីញ៉ាំង ការសង្ឃឹមក្នុងជីវិតឲ្យកើតឡើង និងញ៉ាំងការឧស្សាហ៍របស់ជននោះឲ្យកើតឡើង ក្នុងព្រះសទ្ធម្ម ។ ម្យ៉ាងទៀត ព្រះថេរៈកាលពោលថា ឯវំ រមែងសម្តែងលំអិតដល់សម្បត្តិ គឺទេសនា កាលពោលថា មេ សុតំ រមែងសម្តែងលំអិតដល់សាវកសម្បត្តិ ។ កាលពោលថា ឯកំ សមយំ រមែងសម្តែងលំអិតដល់កាលសម្បត្តិ ។ កាល ពោលថា ភគវា រមែងសម្តែងលំអិតដល់ទេសកសម្បត្តិ ។ ការមកនៃឈ្មោះ នគរឧក្កដ្ឋា បទថា ឧក្កា ក្នុងបទថា ឧក្កដ្ឋាយំ វិហរតិ នេះ សំដៅយកប្រទីប ក្រុងនោះគេហៅថា ឧក្កដ្ឋា ព្រោះអ្នកក្រុងនាំគ្នាឆួលគប់ភ្លើង សាងនគរក្នុង ពេលយប់ ដោយបំណងថា ថ្ងៃមង្គល ខណៈល្អ ឫក្សល្អ កុំកន្លងបង់ទៅ ឡើយ ។