ការមកនៃឈ្មោះៃព្រសុភគវន
ព្រោះ ដូច្នោះ ទើបលោកពោលថា ប្រថាប់ដូច្នេះ ។ ការមកនៃឈ្មោះ ព្រៃសុភគវន ក្នុងបទថា សុភគមនេ នេះ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ។ ព្រៃ ឈ្មោះថា សុភគ ព្រោះដល់នូវការស្អាត អធិប្បាយថា ព្រោះល្អត្រកាល និងព្រោះមានវត្ថុដែលគប្បីបំណងល្អ ។ ព្រោះការស្អាតរបស់ព្រៃនោះ ទើប មនុស្សទាំងឡាយ កាន់យកបាយ និងទឹកជាដើម ទៅបរិភោគកម្សាន្តសប្បាយ នៅក្នុងព្រៃនោះរៀងរាល់ថ្ងៃ និងបន់ស្រន់វត្ថុដែលគេប្រាថ្នាល្អៗ ក្នុងទីនោះថា យើងខ្ញុំទាំងឡាយ សូមបានកូនប្រុស កូនស្រីចុះ និងវត្ថុដែលគប្បីប្រាថ្នានោះ ពួកគេក៏បានសមដូចប្រាថ្នានោះឯង ។ ព្រៃនោះ ឈ្មោះថា សុភគ ព្រោះ ស្រស់ស្អាត និងព្រោះមានវត្ថុដែលគប្បីប្រាថ្នាល្អ ដូចពណ៌នាមកនេះ ។ ម្យ៉ាងទៀត សុភគ ព្រោះមនុស្សចំណែកច្រើនជាប់ចិត្ត ។ ឈ្មោះថា វន ( ព្រៃ ) ព្រោះអត្ថថា សត្វទាំងឡាយពេញចិត្ត គឺធ្វើឲ្យសត្វទាំងឡាយ ស្រឡាញ់ ដោយគុណសម្បត្តិរបស់ព្រៃនោះឯង អធិប្បាយថា ឲ្យកើតការគួរស្រឡាញ់ ក្នុងខ្លួនឯង ដូច្នេះ ។ ម្យ៉ាងទៀត ឈ្មោះថា វន ព្រោះហៅរក អធិប្បាយថា ដូចហៅហ្វូង សត្វដោយសំឡេងហៅរបស់បក្សី មានបក្សីកោកិលា ( តាវៅ ) ជាដើម ដែលត្រេកអរ នឹងក្លិនផ្កាច្រើនពណ៌ និងដោយមែក ទង ប្រគាប ស្លឹកចាស់ ស្លឹកខ្ចីរបស់ដើមឈើដែលកម្រើក ព្រោះត្រូវខ្យល់ត្រសេកោៗថា មកចុះ មកស៊ី មកប្រើប្រាស់ជាមួយគ្នាចុះ ។ ព្រៃនោះផង ដល់នូវការស្អាតផង ដូច្នោះ ទើបឈ្មោះថា សុភគវន ។ ក្នុងព្រៃ សុភគវន នោះ ។ បណ្តាព្រៃ មាន ២ ប្រភេទ គឺព្រៃដាំ និងព្រៃកើតឯង ក្នុងព្រៃ ២ ប្រភេទនោះ ព្រៃដាំ បានដល់ ព្រៃវេឡុវន និងព្រៃជេតវនជាដើម ព្រៃកើតឯង បានដល់ ព្រៃ អន្ធវន ព្រៃមហាវន និងព្រៃអញ្ជនវនជាដើម ។