អត្ថរបស់ មូល សព្ទ

ក្បាលទី 13 · ទំព័រ 43

ក្នុងបទថា សាលរាជមូលេ នោះ ចែកចេញជាសមាស ២ យ៉ាង ( ឆដ្ឋីតប្បុរិសសមាសថា ) សាលានំ រាជា ( ស្តេចនៃដើមឈើទាំងឡាយ ) ព្រោះហេតុនោះ ទើបឈ្មោះថា សាលរាជា ខ្លះ និងជា ( វិសេសនបុព្វបទ កម្មធារយសមាសថា ) សាលោ ច សោ ជេដ្ឋកដ្ឋេន រាជា ច ដើមសាលៈនោះផង ជាស្តេច ព្រោះអត្ថថា ធំបំផុតផង ព្រោះ ហេតុនោះ ទើបឈ្មោះថា សាលរាជា ។ បទថា មូលំ ប្រែថា ជិត ។ ព្រោះថា មូល សព្ទនេះ ប្រើក្នុងអត្ថថា ជិតគល់ ក្នុងប្រយោគជាដើមថា មូលានិ ឧទ្ធរេយ្យ អន្តមសោ ឧសីរនាឡិមត្តានិបិ ក៏រម្លើងឫសគល់ ដោយហោចទៅ សូម្បីប៉ុនចម្រៀកស្បូវភ្លាំង ( ក៏មិនឲ្យសល់ ) ។ មូល សព្ទ ប្រើក្នុងហេតុដែលមិនទួទៅ ក្នុងប្រយោគជាដើមថា លោភោ អកុសល់មូលំ លោភៈជាបឫសគល់នៃអកុសល ។ ម្យ៉ាងទៀត មូល សព្ទ ប្រើក្នុងអត្ថថា ជិត ដូចក្នុងប្រយោគជាដើមថា យា ច មជ្ឃន្ញិកេ កាលេ ឆាយា ផរតិ និវាតេ បណ្ណានិ បតន្តិ ឯត្តាវតា រុក្ខមូលំ ក្នុងពេលថ្ងៃត្រង់ ស្រមោលដើមឈើផ្សាយទៅត្រឹមណា ក្នុងពេលស្ងប់ខ្យល់ ស្លឹកឈើជ្រុះ ត្រឹមណា ទីដែលស្រមោលផ្សាយទៅ និងទីដែលស្លឹកឈើជ្រុះនោះ ហៅថា ទីជិតគល់ឈើ ។ តែក្នុងទីនេះ មូល សព្ទ លោកបំណងយកអត្ថថា សមីប គឺជិត ព្រោះដូច្នោះ គប្បីជ្រាបអត្ថក្នុងពាក្យថា សាលរាជមូលេ នេះ យ៉ាងនេះថា ក្នុងទីជិតនៃដើមរាំងធំ ។ ក្នុងសេចក្តីនោះ គប្បីមានពាក្យសួរថា បើព្រះមានព្រះភាគ ប្រថាប់នៅ ក្នុងក្រុងឧក្កដ្ឋាមុនសោត ក៏មិនគួរពោលថា ក្បែរដើមរាំងធំ ក្នុងព្រៃសុភគវន បើប្រថាប់នៅទៀបដើមរាំងធំ ក្នុងព្រៃសុភគវននោះសោត ក៏មិនគួរពោលថា ក្នុងក្រុងឧក្កដ្ឋា ព្រោះថា ព្រះអង្គមិនអាចគង់នៅម្តងក្នុងទី ២ កន្លែងបាន ឡើយ ឆ្លើយថា សេចក្តីនោះ មិនគប្បីឃើញយ៉ាងនោះ ខ្ញុំ