ហេតុកើតព្រះសូត្រ ៤ យ៉ាង

ក្បាលទី 13 · ទំព័រ 51

សើចលេង ដោយសំឡេងដ៏ពីរោះ ផ្សារភ្ជាប់ជាមួយសំឡេងប៉ះខ្ទប់របស់កង ដៃមាស ដែលព្យួរទុកជារបៀប ដែលព្រះអានន្ទពោលទុកហើយ ការនិទានវចនៈនោះ ចប់បរិបូណ៌ហើយដោយប្រការដូច្នេះ ។ ហេតុកើតព្រះសូត្រ ៤ យ៉ាង ឥឡូវនេះ ដល់លំដាប់ឱកាសដែលនឹងពណ៌នាព្រះសូត្រ ដែលព្រះមាន ព្រះភាគទ្រង់លើកសម្តែងដោយន័យថា សព្វធម្មមូលបរិយាយំ ដូច្នេះ ។ ការពណ៌នាព្រះសូត្រនេះ កាលពិចារណាហេតុដែលទ្រង់លើកព្រះសូត្រឡើង សម្តែងហើយ ទើបពោល រមែងជាក់ច្បាស់ ដូច្នោះ ខ្ញុំនឹងពិចារណាហេតុដែល ទ្រង់លើកព្រះសូត្រនេះសម្តែងមុន អធិប្បាយថា ហេតុដែលទ្រង់លើកព្រះសូត្រ ឡើងសម្តែង មាន ៤ ប្រការ គឺ អត្តជ្ឈាសយ ប្រព្រឹត្តទៅតាម អធ្យាស្រ័យរបស់ព្រះអង្គ ១ បរជ្ឈាសយ ប្រព្រឹត្តទៅតាមអធ្យាស្រ័យរបស់ អ្នកដទៃ ១ បុច្ឆាវសិក ប្រព្រឹត្តទៅដោយអំណាចការសួរ ១ អត្ថុប្បត្តិក ប្រព្រឹត្តទៅដោយហេតុដែលកើតឡើង ១ ។ បណ្តាហេតុ ៤ ប្រការនោះ ព្រះសូត្រពួកណា ដែលបុគ្គលដទៃមិនបាន ទូលអារាធនា ព្រះមានព្រះភាគ ត្រាស់ទេសនាដោយព្រះអធ្យាស្រ័យរបស់ ព្រះអង្គតែមួយព្រះអង្គឯង មានអាកង្ខេយ្យសូត្រ វត្ថសូត្រ មហាសតិប្បដ្ឋាន- ចំណែកនៃសម្មប្បធានសូត្រ ចំណែកនៃឥទ្ធិបាទសូត្រ ឥន្ទ្រិយ ពល ពោជ្ឈង្គ និងមគ្គជាដើម ព្រះសូត្រទាំងនោះ ឈ្មោះថា មានហេតុដែលទ្រង់លើកឡើងសម្តែង ប្រព្រឹត្ត ទៅតាមអធ្យាស្រ័យរបស់ព្រះអង្គ ។ ម្យ៉ាងទៀត ព្រះសូត្រពួកណា ដែលព្រះមានព្រះភាគទ្រង់សម្លឹងមើល អធ្យាស្រ័យ ការគាប់ចិត្ត ការពេញចិត្ត អភិនីហារ និងភាវៈដែលត្រាស់ដឹង បានរបស់ជនដទៃ យ៉ាងនេះថា ធម៌បន្ទំវិមុត្តិរបស់រាហុលចាស់ក្លាហើយ បើ ដូច្នោះ តថាគតគប្បីដឹកនាំរាហុល ក្នុងអាសវក្ខយធម៌ឲ្យខ្ពស់ឡើង ដូច្នេះ (