អត្ថរបស់ វោ សព្ទ
បរិយាយ សព្ទ ចុះក្នុងអត្ថថា ការណ គឺហេតុ ដូចក្នុងប្រយោគជាដើម ថា អត្ថិខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ អកិរិយវាទោ សមណោ គោតមោ ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នក ពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើ ដែលគេថានោះត្រូវហើយ ដូច្នេះ ។ ចុះក្នុងអត្ថថា វារ ដូចក្នុងប្រយោគជាដើមថា កស្ស នុ ខោ អានន្ទ អជ្ជ បរិយាយោ ភិក្ខុនិយោ ឱវទិតុំ ម្នាលអានន្ទ ថ្ងៃនេះជាវេន ( វារៈ ) ភិក្ខុណាហ្ន៎ ដែលត្រូវឲ្យឱវាទពួកភិក្ខុនី ដូច្នេះ ។ តែក្នុងទីនេះ ( បរិយាយសព្ទនោះ ) រមែងចុះក្នុងអត្ថថា ការណៈខ្លះ ទេសនាខ្លះ ។ ព្រោះដូច្នោះ បរិយាយ សព្ទ ក្នុងពាក្យនេះថា សព្វធម្មមូលបរិយាយំ ដូច្នេះ គប្បីជ្រាបយ៉ាងនេះថា ការណៈ ដែលតែងស្គាល់ថា ហេតុ ដែលមិនទួទៅដល់ធម៌ទាំងពួង ឬទេសនា គឺការណៈ ( ហេតុ ) នៃធម៌ទាំងពួង ដូច្នេះ ។ ម្យ៉ាងទៀត សភាវៈធម៌ទាំងឡាយដែលកើតក្នុងភូមិ ៤ មិនគប្បីយល់ថា ឈ្មោះថា ធម៌ទាំងពួង ព្រោះហេតុដែលព្រះសូត្រនោះ មានអត្ថ ដែលត្រូវ ណែនាំ តែសភាវធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ បុណ្ណោះ ដែលទាក់ទងក្នុង សក្កាយទិដ្ឋិ គប្បីយល់ថា ធម៌ទាំងពួង ដោយមិនមានចំណែកសេសសល់ ក្នុងពាក្យនេះ មានអធិប្បាយដូចពោលមកនេះឯង ។ វោ សព្ទ ក្នុងបទថា វោ នេះ រមែងប្រើក្នុងបឋមាវិភត្តិ ទុតិយាវិភត្តិ តតិយាវិភត្តិ ចតុត្ថីវិភត្តិ ឆដ្ឋីវិភត្តិ និងបទបូរណៈ គឺធ្វើបទឲ្យពេញ ។ អធិប្បាយថា វោ សព្ទ ប្រើក្នុងបឋមាវិភត្តិ ដូចក្នុងប្រយោគជាដើមថា កច្ចិ បន វោ អនុរុទ្ធា សមគ្គា សម្មោទមានា ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នក ទាំងឡាយព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្