អត្ថរបស់ បុថុជ្ជន សព្ទ
បទថា ឥធ ភិក្ខវេ សេចក្តីថា ព្រះមានព្រះភាគត្រាស់ហៅភិក្ខុ ទាំងឡាយមកទៀត ដើម្បីទ្រង់សម្តែងទេសនាតាមដែលទ្រង់បានប្តេជ្ញា ។ ដោយបទទាំង ២ លោកពោលអធិប្បាយទុកថា ម្នាលភិក្ខុទាំងឡាយ ក្នុង លោកនេះ ដូច្នេះ ។ ក្នុងបទថា អស្សុតវា បុថុជ្ជនោ នេះ គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បុថុជ្ជន ឈ្មោះថា ញេយ្យ ព្រោះមិនមានអាគម ឈ្មោះថា អស្សុតវា ព្រោះមិន មានអធិគម អធិប្បាយថា បុថុជ្ជនណា ឈ្មោះថា មិនមានអាគម ដែល កម្ចាត់ការមិនដឹង ព្រោះមិនដឹងហេតុដែលវៀរចាកការរៀន ការសាកសួរ និង ការវិនិច្ឆ័យក្នុងខន្ធ ធាតុ អាយតនៈ សច្ចៈ បច្ចយាការ និងសតិប្បដ្ឋានជាដើម ឈ្មោះថា មិនមានអធិគម ព្រោះមិនបានសម្រេចធម៌ ដែលគប្បី សម្រេចដោយការបដិបត្តិ ទើបបុថុជ្ជននោះ ឈ្មោះថា ញេយ្យ ព្រោះមិន មានអាគម ឈ្មោះថា អស្សុតវា ព្រោះមិនមានអធិគម ។ ជននេះ ឈ្មោះថា បុថុជ្ជន ព្រោះហេតុទាំងឡាយ មានការញ៉ាំងកិលេស ក្រាស់ឲ្យកើតជាដើម ម្យ៉ាងទៀត ជននេះ ឈ្មោះថា ក្រាស់ ( បុថុ ) ព្រោះ ឈមចុះខាងក្នុងកិលេសដែលក្រាស់ ។ ពិតហើយ ជននោះ ឈ្មោះថា បុថុជ្ជន ព្រោះហេតុទាំងឡាយ មានញ៉ាំង កិលេសជាដើម ដែលក្រាស់មានប្រការផ្សេងៗ ឲ្យកើត ។ សមដូចព្រះធម្មសង្គាហកាចារ្យពោលទុកថា ជនទាំងឡាយ ឈ្មោះថា បុថុជ្ជន ព្រោះអត្ថថា ញ៉ាំងកិលេសក្រាស់ឲ្យកើត ឈ្មោះថា បុថុជ្ជន ព្រោះអត្ថថា ត្រូវសក្កាយទិដ្ឋិ បៀតបៀនច្រើន ឈ្មោះថា បុថុជ្ជន ព្រោះអត្ថថា ត្រូវទន្ទឹងមើលសាស្តារឿយៗ ឈ្មោះថា បុថុជ្ជន ព្រោះអត្ថថា មិនទាន់រួចផុតអំពីគតិទាំងពួងដែលក្រាស់ ឈ្មោះថា បុថុជ្ជន ព្រោះអត្ថថា តាក់តែងគ្រឿងតាក់តែងផ្សេងៗ ដ៏ច្រើន ឈ្មោះថា បុថុជ្ជន ព្រោះអត្ថថា ត្រូវឱឃៈផ្សេងៗ ដ៏ច្រើនបន្សា