បហាន ៥ យ៉ាង

ក្បាលទី 13 · ទំព័រ 69

បហាន ៥ ម្យ៉ាងទៀត ការលះអង្គនោះៗ រមែងមានដោយវិបស្សនាញាណនោះៗ ព្រោះជាបដិបក្ខនឹងវិបស្សនាញាណ មាននាមរូបបរិច្ឆេទញ្ញាណជាដើម ដូច ការកម្ចាត់ងងឹត រមែងមានព្រោះពន្លឺនៃប្រទីប ដូច្នោះ គឺលះសក្កាយទិដ្ឋិ ដោយការកំណត់នាមរូប លះទិដ្ឋិដែលមិនមានហេតុ និងមានហេតុមិនស្មើគ្នា ដោយការកំណត់បច្ច័យ លះសេចក្តីសង្ស័យ ដោយការឆ្លងសេចក្តីសង្ស័យ ដែលជាចំណែកខាងក្រោយ នៃការកំណត់បច្ច័យនោះឯង លះការប្រកាន់ថា អញ របស់អញ ដោយការពិចារណាកលាបៈ គឺក្រុម ឬកង លះសញ្ញាក្នុង ធម៌ ដែលមិនមែនផ្លូវ ថាជាផ្លូវ ដោយការកំណត់មគ្គ និងអមគ្គ លះឧច្ឆេទទិដ្ឋិ ដោយការឃើញការកើតឡើង លះសស្សតទិដ្ឋិដោយការពិចារណាឃើញ ការវិនាស លះការសម្គាល់ថា មិនគួរខ្លាចក្នុងវត្ថុដែលគួរខ្លាច ដោយការ ពិចារណាឃើញភ័យ លះការសម្គាល់ថា ពេញចិត្ត ដោយការពិចារណា ឃើញទោស លះអភិរតិសញ្ញា ដោយនិព្វិទានុបស្សនា លះភាពជាបុគ្គលដែល ចង់រួចផុតដោយញាណ គឺភាពជាអ្នកប្រាថ្នានឹងរួចផុត លះការមិនសម្លឹងដោយ ឧបេក្ខាញាណ លះបដិលោមក្នុងធម្មដ្ឋិតិ និងក្នុងព្រះនិព្វានដោយអនុលោមញ្ញាណ លះការប្រកាន់និមិត្តក្នុងសង្ខារដោយគោត្រភូញាណ នេះឈ្មោះថា តទង្គប្បហាន ។ ម្យ៉ាងទៀត ការលះនីវរណធម៌ជាដើមនោះ ដោយសមាធិ ចែកចេញជា ឧបចារសមាធិ ព្រោះហាមការប្រព្រឹត្តទៅ ( នៃនីវរណៈ ) ដូចការសង្កត់ចក លើផ្ទៃទឹក ដោយប្រើឆ្នាំងសង្កត់ ដូច្នោះ នេះឈ្មោះថា វិក្ខម្ភនបហាន ។ ឯការលះគំនរកិលេស ក្នុងសន្តានរបស់ខ្លួន ដែលទាក់ទងក្នុងសមុទយៈ ដែលព្រះមានព្រះភាគត្រាស់ទុកដោយន័យជាដើមថា ព្រះយោគាវចរលះបង់ ទិដ្ឋិទាំងឡាយ មួយអន្លើដោយកងកិលេសនោះ មិនឲ្យប្រព្រឹត្តទៅបានទៀត ដាច់ខាតដោយមគ្គនោះ ព្រោះចម្រើនអរិយមគ្គ ៤