ទេសនា ៤ យ៉ាង

ក្បាលទី 13 · ទំព័រ 71

ក្នុងបទថា សប្បុរិសានំ អទស្សាវី ( មិនឃើញសប្បុរស ) សប្បុរិសធម្មស្ស អកោវិទោ ( មិនឈ្លាសក្នុងធម៌របស់សប្បុរស ) សប្បុរិសធម្មេ អវិនីតោ ( មិនបានទូន្មានខ្លួនក្នុងធម៌របស់សប្បុរស ) នេះ ក៏មាន ន័យដូចគ្នា ។ ពាក្យនេះ ដោយអត្ថមិនផ្សេងគ្នាឡើយ សមដូចលោកពោលទុកថា ព្រះអរិយៈ គឺសប្បុរស សប្បុរស គឺព្រះអរិយៈ ធម៌របស់ព្រះអរិយៈ គឺធម៌ របស់សប្បុរស ធម៌របស់សប្បុរស គឺធម៌របស់ព្រះអរិយៈ វិន័យរបស់ព្រះអរិយៈ គឺវិន័យរបស់សប្បុរស វិន័យរបស់សប្បុរស គឺវិន័យរបស់ព្រះអរិយៈ សព្ទថា អរិយេ ឬ សប្បុរិសេ ក្តី អរិយធម្មេ ឬ សប្បុរិសធម្មេ ក្តី អរិយវិនយេ ឬ សប្បុរិសវិនយេ ក្តី ទាំងអស់នោះសុទ្ធតែដូចគ្នា មានអត្ថ តែមួយដូចគ្នា ស្មើគ្មា មានតម្លៃបុនគ្នា កំណើតដូចគ្នាទាំងអស់ ។ សួរថា ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងសព្វធម្មមូលបរិយាយសូត្រដល់ពួកអ្នក តែទ្រង់ មិនសម្តែងសូត្រនោះ ទ្រង់បែរជាសម្តែងដល់បុថុជ្ជនយ៉ាងនេះថា ម្នាលភិក្ខុ ទាំងឡាយ បុថុជ្ជនក្នុងលោកនេះមិនបានស្តាប់ មិនឃើញព្រះអរិយៈទាំងឡាយ ដូច្នេះ ឆ្លើយថា ដើម្បីនឹងធ្វើឲ្យជាក់ច្បាស់នូវអត្ថនោះ ដោយធម្មទេសនា ដែលជាបុគ្គលាធិដ្ឋាន ដូច្នេះ ។ ពិតហើយ ការទេសនារបស់ព្រះមានព្រះភាគ លំដាប់ដំបូងមាន ៤ ប្រការ ដោយអំណាចធម៌ និងបុគ្គលនោះឯង គឺព្រះធម្មទេសនាដែលលើកព្រះធម៌ជា ទីតាំង ( ធម្មាធិដ្ឋាន ) បុគ្គលទេសនា ដែលលើកព្រះធម៌ជាទីតាំង ( ធម្មាធិដ្ឋាន ) បុគ្គលទេសនាដែលលើកបុគ្គលជាទីតាំង ( បុគ្គលាធិដ្ឋាន ) និង ព្រះធម្មទេសនា លើកបុគ្គលជាទីតាំង ( បុគ្គលាធិដ្ឋាន ) ។ បណ្តាទេសនា ៤ ប្រការនោះ ទេសនាបែបនេះថា ម្នាលភិ