បឋវី ៤ ប្រការ
គប្បីជ្រាបអធិប្បាយថា ក្នុងទីនេះ ព្រះមានព្រះភាគ ដើម្បីទ្រង់សម្តែង បុថុជ្ជន ពង្រីកអត្ថនៃទេសនាដែលជាបុគ្គលាធិដ្ឋានឲ្យជាក់ច្បាស់ ទើបទ្រង់ សម្តែងបង្ហាញដល់បុថុជ្ជនយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោក នេះ មិនបានស្តាប់ មិនបានឃើញព្រះអរិយៈទាំងឡាយ ព្រោះហេតុដែល បុថុជ្ជន មិនបានកំណត់ដឹងខន្ធ និងសេចក្តីសម្គាល់ ដែលជាឫសគល់របស់ ធម៌ទាំងពួង ដែលទ្រង់បំណងយកក្នុងទីនេះ ក៏មានការមិនកំណត់ដឹងជាឫសគល់ ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងបុថុជ្ជនយ៉ាងនេះហើយ ឥឡូវនេះ កាលទ្រង់សម្តែងសេចក្តីសម្គាល់ក្នុងវត្ថុទាំងឡាយ មានបឋវី គឺដីជាដើម ដែលឲ្យកើតធម៌ ដែលទាក់ទងក្នុងសក្កាយទិដ្ឋិទាំងអស់របស់បុថុជ្ជននោះ ទើប ត្រាស់ពាក្យជាដើមថា បឋវឹ បឋវិតោ ដូច្នេះ ។ អធិប្បាយ បឋវី ៤ ប្រការ ក្នុងបទថា បឋវឹ បឋវិតោ នោះ គប្បីជ្រាបវិនិច្ឆ័យដូច្នេះថា បឋវី មាន ៤ យ៉ាង គឺ លក្ខណបឋវី ១ សសម្ភារបឋវី ១ អារម្មណបឋវី ១ និង សម្មតិបឋវី ១ ។ ក្នុងបឋវី ៤ យ៉ាងនោះ បឋវីធាតុដែលលោកពោលក្នុងប្រយោគជាដើម ថា ម្នាលអ្នកមានអាយុ បឋវីធាតុខាងក្នុង តើដូចម្តេច ធម្មជាតណាជា ខាងក្នុង អាស្រ័យនូវខ្លួន រឹង កក ឈ្មោះថា លក្ខណបឋវី ។ បឋវីធាតុដែលលោកពោលទុកក្នុងប្រយោគជាដើមថា ភិក្ខុជីកឯងក្តី ឲ្យ អ្នកដទៃជីកក្តី នូវផែនដី ដូច្នេះ ឈ្មោះថា សសម្ភារបឋវី ។ ម្យ៉ាងទៀត បឋវីធាតុ គឺកោដ្ឋាស ២០ មានសក់ជាដើម និងវត្ថុខាង ក្រៅ មានដែក និងលោហៈជាដើម ព្រមទាំងគុណសម្បត្តិ មានពណ៌ជាដើម ហៅថា សសម្ភារបឋវី ។ ឯបឋវីធាតុ មកក្នុងប្រយោគជាដើមថា បុគ្គលមួយពួក ដឹងច្បាស់នូវ បឋវីកសិណ ហៅថា អារម្មណបឋវី ជួនកាល ហៅថា និមិត្តបឋវី ។ បឋវីធាតុដែលហៅ