អធិប្បាយ អាបោធាតុជាដើម
ជាបឋវីពិត រមែងសម្គាល់នូវបឋវី ថាជាបឋវីពិត ហើយក៏រាប់អាននូវបឋវី រាប់អានក្នុងបឋវី រាប់អានថាបឋវីពិត រាប់អានថាបឋវីជារបស់អញ ត្រេកអរ នឹងបឋវី ដំណើរនោះ ព្រោះហេតុអ្វី តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនៃបឋវីនោះមិនបាន ។ បឋវីវារៈ ចប់ អធិប្បាយ អាបេធាតុជាដើម ក្នុងបទនេះថា អាបំ អាបតោ គប្បីជ្រាបអាបោ ៤ យ៉ាង គឺលក្ខណអាបោ សសម្ភារអាបោ អារម្មណអាបោ និងសម្មតិអាបោ ។ បណ្តាអាបោ ៤ យ៉ាងនោះ អាបោដែលពោលក្នុងប្រយោគជាដើមថា បណ្តាធាតុ ២ នោះ អាបោធាតុខាងក្នុង តើដូចម្តេច ។ ធម្មជាតណាជាខាងក្នុង អាស្រ័យ នូវខ្លួន ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មាន សភាពជាទីជាប់នៅនៃរូបជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យក … ឈ្មោះថា លក្ខណអាបោ ។ អាបោពោលទុកក្នុងប្រយោគជាដើមថា បុគ្គល រៀនយកអាបោកសិណ រមែងកាន់យកនិមិត្តក្នុងអាបោ ដូច្នេះ ឈ្មោះថា សសម្ភារអាបោ ។ ពាក្យដ៏សេសទាំងអស់ មានន័យដូចលោកពោលទុក ក្នុងបឋវីនោះឯង ។ តែបើពោលដោយន័យ ក្នុងការប្រកបសេចក្តីសុទ្ធៗ អាបោធាតុដែលប្រព្រឹត្តខាងក្នុង ១២ យ៉ាង ដែលលោកពោលទុកដោយ ន័យថា ប្រមាត់ ស្លេស្ម ដូច្នេះជាដើម គប្បីជ្រាបថា ជាអាបោធាតុខាងក្នុង និងអាបោធាតុ ដែលលោកពោលយ៉ាងនេះថា បណ្តាធាតុ ២ នោះ អាបោធាតុខាងក្រៅ តើដូចម្តេច ធម្មជាតណាជាខាងក្រៅ ជាទឹក ដល់នូវ ភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានភាពជាទីជាប់នៅនៃរូប ជារូបខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យក គឺរសគល់ រសដើម រស សម្បក រសស្លឹក រសផ្កា រសផ្លែ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ទឹកដែលឋិតនៅលើផែនដីក្តី ទឹកដែល ឋិតនៅព្ធដ៏អាកាសក្តី គប្