ទេវ ៣ យ៉ាង

ក្បាលទី 13 · ទំព័រ 93

សង្ខារ និងដោយអំណាចនៃសត្វ ដោយសង្ខេបយ៉ាងនេះហើយ ឥឡូវនេះ កាលនឹងសម្តែងទីតាំងនោះដោយពិស្តារ ដោយប្រភេទជាដើមថា ភូមិវិសេស ទើបត្រាស់ថា ទេវេ ទេវតោ ដូច្នេះជាដើម ។ ក្នុងពាក្យនោះ មានរូបវិគ្គហៈដូច្នេះថា ឈ្មោះថា ទេព ព្រោះអត្ថថា រមែងលេង អធិប្បាយថា សុខស្រួល និងរុងរឿងដោយកាមគុណ ៥ ឬ ដោយឫទ្ធិរបស់ខ្លួន ។