អត្ថរបស់ ព្រហ្ម សព្ទ

ក្បាលទី 13 · ទំព័រ 96

ក្នុងបទថា ព្រហ្មំ ព្រហ្មតោ មានវិនិច្ឆ័យដូច្នេះ ឈ្មោះថា ព្រហ្ម ព្រោះអត្ថថា ចម្រើនហើយដោយគុណវិសេសនោះៗ ។ ម្យ៉ាងទៀត ទេវមហាព្រហ្មក្តី ព្រះតថាគតក្តី ព្រាហ្មណ៍ក្តី មាតាបិតាក្តី វត្ថុដែលប្រសើរបំផុតក្តី លោកហៅថា ព្រហ្ម ។ ពិតហើយ មហាព្រហ្ម លោកហៅថា ព្រហ្ម ដូចក្នុងប្រយោគជាដើមថា សហស្សោ ព្រហ្មា ទ្វិសហស្សោ ព្រហ្មា សហស្សព្រហ្ម ទ្វិសហស្សព្រហ្ម ជាដើម ។ ព្រះតថាគត លោកក៏ហៅថា ព្រហ្ម ដូចក្នុងប្រយោគនេះថា ព្រហ្មាតិ ខោ ភិក្ខវេ តថាគតស្សេវេតំ អធិវចនំ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្ម នេះ ជាឈ្មោះរបស់តថាគតនោះឯង ។ ព្រាហ្មណ៍ លោកក៏ហៅថា ព្រហ្ម ដូចក្នុងប្រយោគនេះថា តមោនុទោ ពុទ្ធោ សមន្តចក្ខុ លោកន្តគូ សព្វភវាតិវត្តោ អនាសវោ សព្វទុក្ខប្បហីនោ សច្ច វ្ញយោព្រហ្មុបសិតោ មេ ។ ព្រះពុទ្ធ ទ្រង់បន្ទោបង់ងងឹត មានសមន្តចក្ខុ ទ្រង់ដល់ទីបំផុតលោក ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង មិនមានអាសវៈ ទ្រង់លះបង់ទុក្ខ ទាំងពួងហើយ មានព្រះនាមដ៏ទៀងទាត់ ជាបុគ្គលដែលព្រហ្មបម្រើ ហើយ បានចូលទៅគាល់ព្រះមានព្រះភាគហើយ ដូច្នេះ ។ មាតា បិតា លោកហៅថា ព្រហ្ម ដូចក្នុងប្រយោគនេះថា ព្រហ្មាតិ មាតាបិតរោ បុព្វាចរិយាតិ វុច្ចរេ មាតា បិតា បណ្ឌិតហៅថា ព្រហ្មផង បុព្វាចារ្យផង ។ វត្ថុដែលប្រសើរបំផុត លោកហៅថា ព្រហ្ម ដូចក្នុង ប្រយោគនេះថា ព្រហ្មចក្កំ បវត្តេតិ ព្រះមានព្រះភាគ ទ្រង់ញ៉ាំងចក្រ ដ៏ប្រសើរបំផុតឲ្យប្រព្រឹត្តទៅ ដូច្នេះ ។ តែក្នុងទីនេះ លោកបំណងយកព្រហ្មដែលកើតឡើងដើមកប្ប ។ ម្យ៉ាងទៀត ព្រហ្មបុរោហិត និងព្រហ្មបារិសជ្ជ គប្បីជ្រាបថា លោកកាន់យកដោយ ព្រហ្ម សព្ទនេះឯង ។