អំពីសុទ្ធាវាសភូមិ

ក្បាលទី 13 · ទំព័រ 99

ម្យ៉ាងទៀត ក្នុងវារៈនេះ គប្បីជ្រាបអត្ថនៃការអធិប្បាយពង្រីកសេចក្តី ថា បុថុជ្ជនបានស្តាប់ហើយថា ព្រហ្មអភិភូ មានពណ៌សម្បុរល្អ មានអាយុ វែង ដូច្នេះ ហើយកើតសេចក្តីត្រេកអរពេញចិត្តក្នុងព្រហ្មអភិភូនោះ ឈ្មោះ ថា រមែងសម្គាល់ព្រហ្មអភិភូ ដោយការសម្គាល់ដោយអំណាចតណ្ហា ឬទោះ តាំងចិត្ត ( ប្រាថ្នា ) ដើម្បីឲ្យបាន ( កើតក្នុងព្រហ្មអភិភូ ) ដែលខ្លួនមិនទាន់ បាន ដោយន័យជាដើមថា ធ្វើម្តេចហ្ន៎ អញគប្បីចូលដល់ភាពជាសម្លាញ់នៃ ព្រហ្មអភិភូ ឈ្មោះថា រមែងសម្គាល់នូវព្រហ្មអភិភូ ដោយអំណាចតណ្ហា ម្យ៉ាងទៀត កាលសម្គាល់ខ្លួនថា អាក្រក់ជាង ( ព្រហ្មអភិភូ ) ឬសម្គាល់ថា ព្រហ្មអភិភូល្អជាងខ្លួន ឈ្មោះថា រមែងសម្គាល់ព្រហ្មអភិភូដោយអំណាចមានះ កាលប្រកាន់ដោយន័យជាដើមថា ព្រហ្មអភិភូទៀង ស្ថិតស្ថេរ ឈ្មោះថា រមែងសម្គាល់ព្រហ្មអភិភូដោយអំណាចទិដ្ឋិ ។ ពាក្យដ៏សេសមានន័យដូចពោល ហើយ ក្នុងបជាបតិវារៈនោះឯង ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងទេវលោក ដោយលំដាប់យ៉ាងនេះ កាលទ្រង់សម្តែងអសញ្ញីភព ដោយពាក្យថា អភិភូ ឥឡូវនេះ ព្រោះកថា ពោលដោយវដ្តកប្ប និងទេវតា គឺព្រះអនាគាមី និងព្រះខីណាស្រពជាន់ សុទ្ធាវាស ដែលតាំងនៅក្នុងចំណែកវិវដ្តកប្ប ឬព្រោះហេតុដែលទេវតាទាំងនោះ មានអាយុ តាំងនៅ ២០០០-៣០០០ កប្ប រមែងមាន ព្រោះក្នុងវេលា ដែលព្រះពុទ្ធទ្រង់កើតឡើងបុណ្ណោះ បើព្រះពុទ្ធទាំងឡាយមិនកើតឡើងរហូត មួយអសង្ខេយ្យកប្ប ក្នុងកាលនោះ ភូមិនោះទទេ ភពជាន់សុទ្ធាវាស រមែង