អធិប្បាយ ទិដ្ឋ សព្ទជាដើម
មានចំពោះកាលព្រះពុទ្ធទាំងឡាយកើតឡើងបុណ្ណោះ ដូចទីប្រថាប់ទុកសម្រាប់ ព្រះរាជា ដូច្នោះ ដោយហេតុនោះឯង ទើបភូមិនោះលោកមិនបានចាត់ជា វិញ្ញាណដ្ឋិតិ ទាំងមិនបានចាត់ជាសត្តវាស តែការសម្គាល់ទាំងនេះមានគ្រប់ កាល ដូច្នោះ កាលទ្រង់សម្តែងភូមិនៃការសម្គាល់ទាំងនោះ ដែលមាននៅ គ្រប់កាល ទើបព្រះមានព្រះភាគ លះសុទ្ធាវាស ហើយត្រាស់ពាក្យជាដើមថា អាកាសានញ្ចាយតនំ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា អាកាសានញ្ចាយតនំ បានដល់ ខន្ធ ៤ ដែលជាកុសលវិបាក និងកិរិយាដែលប្រព្រឹត្តទៅក្នុងអាកាសានញ្ចាយតនភូមិ នោះ ។ ខន្ធទាំងឡាយនោះ គប្បីឃើញថា កើតឡើងក្នុងភូមិនោះឯង ព្រោះ កថានេះ ជាការពោលដល់កំណត់ភព ។ ក្នុងវិញ្ញាណញ្ចាយតនៈជាដើម ក៏មាន ន័យដូច្នេះ ក្នុងបណ្តាវារៈ ៤ នោះឯង ការពង្រីកសេចក្តី គប្បីជ្រាបដោយ ន័យដែលពោលទុកក្នុងអភិភូវារៈ និងការសម្គាល់ដោយអំណាចនៃមានះ ក្នុង សេចក្តីនេះ រមែងប្រើបាន ដោយន័យដែលពោលទុកហើយ ក្នុងបជាបតិវារៈ ។ អត្ថរបស់ ទិដ្ឋ សព្ទជាដើម ព្រះមានព្រះភាគ កាលទ្រង់សម្តែងទីតាំងនៃការសម្គាល់ ដោយប្រភេទ មានការប្លែកគ្នារវាងភូមិជាដើមនោះ ដោយពិស្តារយ៉ាងនេះហើយ ឥឡូវនេះ កាលនឹងសង្គ្រោះសម្តែងប្រភេទនៃធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដែលទាក់ទង ក្នុងសក្កាយទិដ្ឋិ ដែលជាទីតាំងនៃការសម្គាល់ទាំងអស់ ដោយហេតុ ៤ យ៉ាង មានរូបារម្មណ៍ដែលឃើញជាដើម ទើបត្រាស់ពាក្យជាដើមថា ទិដ្ឋំ ទិដ្ឋតោ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ទិដ្ឋំ សំដៅដល់វត្ថុដែលមើលឃើញដោយ មំសចក្ខុខ្លះ ទិព្វចក្ខុខ្លះ ។ បទថា ទិដ្ឋំ នោះ ជាឈ្មោះរបស់រូបាយតនៈ ។ បណ្តាបទទាំងនោះ បទថា ទិដ្ឋំ មញ្ញតិ សេចក្តីថា បុថុជ្ជនរមែងសម្គាល់ ដោយការសម្គាល់ទាំង