អធិប្បាយ សេក្ខបុគ្គល
ពោលដោយន័យទី ១ ប្រការទី ២៤ ដោយអំណាចបុថុជ្ជន ចប់ អធិប្បាយ សេក្ខបុគ្គល ព្រះមានព្រះភាគ កាលទ្រង់សម្តែងការប្រព្រឹត្តទៅរបស់បុថុជ្ជន ដែលមានធម៌ គឺសក្កាយទិដ្ឋិទាំងអស់ឲ្យជាមូល ក្នុងវត្ថុធាតុ មានបឋវីជាដើម ដូចពណ៌នាមកនេះ ឥឡូវ កាលសម្តែងការប្រព្រឹត្តទៅរបស់ព្រះសេក្ខបុគ្គល ក្នុងវត្ថុធាតុទាំងនោះដូចគ្នា ទើបត្រាស់បទជាដើមថា យោបិ សោ ភិក្ខវេ ភិក្ខុ សេខោ ដូច្នេះ បណ្តាបទទាំងនោះ បទថា យោ ជាបទផ្តើម ។ បទថា សោ ជាបទសម្តែងលំអិត ។ បិ អក្ខរៈ មានការប្រមូលមកជាអត្ថ ដូចក្នុង ប្រយោគថា ធម៌នេះមិនទៀង ដូច្នេះ ។ ដោយ បិ សព្ទនោះ រមែងប្រមូលមកនូវបុគ្គលដោយការស្មើគ្នា តាម អារម្មណ៍ មិនប្រមូលមកដោយការស្មើគ្នានៃបុគ្គលឡើយ តែដោយកំណត់ យ៉ាងទាប បានដល់ បុគ្គលដែលមានទិដ្ឋិវិបត្តិ ក្នុងទីនេះសំដៅយកបុគ្គល ដែលសម្បូរដោយទិដ្ឋិ ការស្មើគ្នានៃបុគ្គលទាំង ២ នោះមិនមាន តែអារម្មណ៍ របស់បុគ្គលពួកទី ១ ( ដែលមានទិដ្ឋិវិបត្តិ ) យ៉ាងណា អារម្មណ៍របស់បុគ្គល ពួកទី ២ ( ដែលសម្បូរដោយទិដ្ឋិ ) ក៏ដូច្នោះដូចគ្នា ។ ដោយហេតុនោះ ទើបលោកពោលថា រមែងប្រមូលមកនូវបុគ្គល ដោយការស្មើគ្នានៃ អារម្មណ៍ មិនប្រមូលមកដោយការស្មើគ្នានៃបុគ្គលឡើយ ។ គប្បីជ្រាបថា ព្រះមានព្រះភាគ ទ្រង់សម្តែងព្រះសេក្ខបុគ្គល ដែលគប្បី ពោលក្នុងឥឡូវនេះ ដោយបទទាំងអស់នេះថា យោបិ សោ ។ បទថា ភិក្ខវេ ភិក្ខូ នេះ មានន័យដូចពោលហើយនោះឯង ។ បទថា សេខោ សេចក្តីថា ឈ្មោះថា សេក្ខៈ ព្រោះអត្ថដូចម្តេច ឆ្លើយ ថា ឈ្មោះថា សេក្ខៈ ព្រោះបានសេក្ខធម៌ ។ សមដូចព្រះតម្រាស់ដែលត្រាស់ទុក ថា ភិក្ខុនោះក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែង